ភ្នំពេញៈ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា និងមន្ទីរបរិស្ថាន ខេត្តមណ្ឌលគីរី បានបញ្ជូនសត្វត្រដក់តូច ឬតាមឈ្មោះវិទ្យាសាស្ត្រហៅថា Leptoptilos javanicus ចំនួន ៥ក្បាល ពីខេត្តមណ្ឌលគីរី ទៅកាន់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដែលជាមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។
យោងតាមគេហទំព័រហ្វេសប៊ុករបស់អង្គការ WCS កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា “សត្វត្រដក់តូចខ្លះ ត្រូវបានរឹបអូសយកមកវិញ ដោយឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី កាលពីខែមេសា និងខ្លះទៀត សហគមន៍ នៅក្នុងតំបន់បានយកមកប្រគល់ឲ្យក្រោយពីពួកគាត់បានយកទៅចិញ្ចឹមជាការកម្សាន្តរយៈពេលជាច្រើនឆ្នាំកន្លងមក”៕