
នេះបើតាមសំណេរដែលមានខ្លឹមសារទាំងស្រុងខាងក្រោម៖
សុំកុំធ្វេីការបន្លប់អង្គហេតុ ចំពោះយុទ្ធនាការស្នាមមេដៃមួយដេីម្បីកោះត្រល់ គណបក្សខ្មែរក្រោកធ្វេីការផ្ដួចផ្ដេីមតាមការចង់បានរបស់មហាជន ដោយយោង និងពិនិត្យលេី រដ្ឋធម្មនុញ្ញមាត្រា៩២ ដែលប្រមូលស្នាមមេដៃដាក់ញត្តិអោយក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសារឡេីងវិញ។
សុំមេត្តាកុំបន្លប់អង្គច្បាប់ ចំពោះការប្ដឹងលើលោកបណ្ឌិតសុខទូច គឺគណបក្សប្ដឹងពីបទ ញុះញង់ឲ្យមានការរេីសអើង និងបទជ្រៀតជ្រែកដោយខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ យោងលេីពាក្យបណ្ដឹងផ្លូវការលេខ ០៦៨/១៨ គខក តែគណបក្សបានឃេីញតុលាកាចេញដីកាកោះអញ្ជេីញលោកបណ្ឌិត សុខ ទូច អោយបំភ្លឺពីបទកុបកម្មទៅវិញ។
ខ្ញុំបាទជាថ្នាក់ដឹកនាំមួយរូបរបស់គណបក្សខ្មែរក្រោកអស់សង្ឃឹមចំពោះតុលាការដែលធ្វេីការធ្វេសប្រហែសនាំអោយមហាជនយល់ច្រឡំចំពោះបណ្ដឹងនេះ និងអស់សង្ឃឹមចំពោះការអត្ថាធិប្បាយរបស់លោកបណ្ឌិតសុខទូចដែលធ្វេីអោយមហាជនយល់ច្រលំមកលេីយុទ្ធនាការរបស់គណបក្សខ្មែរក្រោក។





