(ខេត្តស្វាយរៀង)៖ ករណីក្មេងប្រុស២នាក់ បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអធ័មខណៈដែលយាយដាក់អោយចៅដេកលើផ្ទះ ហើយដឹកក្របីទៅប្រលែងនៅវាស្រែ លុះពេលយាយត្រឡប់មកផ្ទះវិញទៅរកចៅមិនឃើញក៏ដើរទៅរកមើលម្តុំស្រះស្រាប់តែឃើញចៅទាំង២នាក់ អណ្តែតក្នុងស្រះទឹកមិនដឹងថាចៅទាំង២នាក់ចុះពីលើផ្ទះដើរចូលស្រះទឹកពីពេលណា ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ៈ៣០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ត្រពាំងស្បូវ ឃុំ ព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមលោកយាយឈ្មោះ ឡាញ ធឿន ដែលនាំចៅដេកបានប្រាប់អោយដឹងថា៖ នៅមុនពេលកើតរូបគាត់បាននាំចៅទាំង២ដេកលើផ្ទះ រួចគាត់ដើរទៅដឹកក្របីយកទៅប្រលែងចោលនៅវាលស្រែ លុះដល់គាត់ត្រឡប់មកពីប្រលែងក្របីវិញឡើងលើផ្ទះស្រាប់បាត់ចៅទាំងមិនដឹងថាទៅណានោះទេ ។
គាត់ក៏ដើររកតែមិនឃើញសោះសង្ស័យធ្លាក់ទឹកស្រះក៏ដើរទៅរកមើលនៅស្រះទឹកស្រាប់តែឃើញចៅអណ្តែតទឹកស្រះក៏ចុះស្រង់លើកឡើងលើគោកប៉ុន្តែចៅទាំង២បានស្លាប់បាត់បង់ជីវិតទៅហើយ ។
-សពក្មេងប្រុសទី១.មានឈ្មោះ អុល សម្បត្តិ អាយុ ២ឆ្នាំឪពុកមានឈ្មោះ ណុំ អុល អាយុ ២៩ឆ្នាំ និងម្តាយឈ្មោះ រ័ត្ន ធី អាយុ ២៥ឆ្នាំ។
-សពក្មេងប្រុសទី២.មានឈ្មោះ សុខ រាជពិស័ត្ត អាយុ២ឆ្នាំឪពុកឈ្មោះ សុខ វ៉ែន អាយុ៣៣ឆ្នាំ និងម្តាយឈ្មោះ អ៊ូ ធីដា អាយុ ៣០ឆ្នាំ អ្នកទាំងអស់រស់នៅភូមិ ត្រពាំងស្បូវ ឃុំ ព្រៃតាអី ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
ដោយ:ស្វាយរៀង