header ads

Sponsor

(ស្វាយរៀង)៖ លោក ម៉ឹង សំផន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាជួយស្រុកចន្ទ្រា បានប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជន ចុះជួយតាមបណ្តាឃុំទាំង៦ នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
ក្រុមការងារថ្នាក់ជាតិមានតួនាទីសំខាន់ណាស់ ដើម្បីលើកកម្ពស់កិច្ចសហការសម្របសម្រួល ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ហើយលោកបានប្រាប់ឲ្យក្រុមការងារ ត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនៅថ្នាក់មូលដ្ឋានផងដែរ ។

លោកបានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់អង្គពិធីផងដែរ ។
លោក ម៉ឹង សំផន បានបន្តថា ការបង្កើតក្រុមការងារថ្នាក់ជាតិ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាជននៅមូលដ្ឋាន ដោយផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពគោលនយោបាយតាម វិស័យដូចជាសភាពការរួមរបស់ប្រទេសជាតិ ដោយផ្សារភ្ជាប់សភាពការណ៍នៅមូលដ្ឋាន ។

លោកបានបញ្ជាក់ថា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចន្ទ្រា ត្រូវដាក់ជូននូវបញ្ហាប្រឈម សំណូមពររបស់ ប្រជាពលរដ្ឋដែលសុំឲ្យបំភ្លឺ និងជួយដោះស្រាយពីមន្ទីរស្ថាប័ន ដែលកំពុងបន្តរកដំណោះស្រាយ របស់ក្រុមការងារថ្នាក់ជាតិ សមត្ថកិច្ចរបស់រដ្ឋបាលស្រុក ក្រុង និងមួយចំនួនបញ្ចូល ទៅក្នុងកម្មវិធីវិនិយោគរបស់ឃុំ ប្រចាំឆ្នាំផងដែរ ៕ ដោយ: ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post