header ads

Sponsor

តៃវ៉ាន់ៈ ក្រុមតំណាងរាស្រ្តនៅកោះតៃវ៉ាន់ បានឯកភាពលើសេចក្តីព្រាងច្បាប់ធ្វើឲ្យស្របច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា គឺជាការសម្រេចចិត្តជាប្រវត្តិសាស្រ្តមួយ ដែលនឹងធ្វើឲ្យកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ ក្លាយជាទីកន្លែងដំបូងគេនៅអាស៊ី អនុម័តច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា។

ការបោះឆ្នោតនេះ បានកើតមានឡើងរយៈពេលជិត២ឆ្នាំ ក្រោយពេលដែលតុលាការធម្មនុញ្ញតៃវ៉ាន់ បានចេញសេចក្តីសម្រេចថា ច្បាប់មានស្រាប់ ដែលនិយាយថា អាពាហ៍ពិពាហ៍មានតែរវាងបុរស និងស្រ្តីនោះ គឺមិនស្របតាមរដ្ឋធម្មនុញ្ញនោះទេ ហើយក្រុមគណៈចៅក្រមបានទុកពេលឲ្យសភាកោះតៃវ៉ាន់ ២ឆ្នាំ ដើម្បីធ្វើវិសោធនកម្ម ឬក៏ត្រូវអនុម័តច្បាប់ថ្មី។

នៅថ្ងៃសុក្រនេះ រយៈពេល១សប្តាហ៍ប៉ុណ្ណោះ នឹងដល់ឱសានវាទ២ឆ្នាំនោះ ក្រុមតំណាងរាស្រ្តកោះតៃវ៉ាន់ បានអនុម័តនូវសេចក្តីព្រាងច្បាប់ ដែលធ្វើឲ្យអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ក្លាយជាការពិត។

ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានេះ នឹងចូលជាសុពលភាពនៅថ្ងៃទី២៤ ខែឧសភាខាងមុខនេះ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post