header ads

Sponsor

លោក ម៉ាក ធី បុត្រ អនុប្រធានគណបក្សខ្មែរក្រោក លោក ម៉ាក ធី បុត្រ អនុប្រធានគណបក្សខ្មែរក្រោក បានឲ្យដឹងនៅល្ងាចថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០១៩នេះថា លោក សុខ ទូច ដែលជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ល្មមដល់ពេលស្គាល់តុលាការម្ដងហើយ  ដោយសារសម្ដីបណ្ឌិតរូបនេះ គំរាមមកលេីយុទ្ធនាការរកស្នាមមេដៃ១ដើម្បីកោះត្រល់ ទេីបធ្វេីឲ្យមហាជនភ័យរអាចំពោះការចូលរួមផ្ដិតមេដៃបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋចំពោះបញ្ហាជាតិទឹកដី !

លោកបានបន្ថែមថា នេះហើយជាហេតុនាំឲ្យយុទ្ធនាការរបស់គណបក្សខ្មែរក្រោក យឺតយ៉ាវមិនរលូនតាមការគ្រោងទុក ហើយការប្រឈមមុខចំពោះតុលាការជារឿងមួយផ្សេង តែការប្រឈមមុខនឹងប្រវត្តិសាស្ត្ររបស់លោកបណ្ឌិតរូបនេះជារឿងមួយផ្សឹង ដែលលោកត្រូវប្រឈមជាចាំបាច់បំផុតចំពោះយុទ្ធនាការជាតិនិយម។

អនុប្រធានគណបក្សខ្មែរក្រោក សង្កត់ធ្ងន់ថា មិនគួរមានជនដែលចេះដឹងដូចលោកមកយកជេីងរាទឹកនោះទេ ជាច្រេីនដងណាស់ចំពោះសម្ដីវិភាគរបស់លោកមិនដែលផ្ដល់ការចំណេញដល់កម្ពុជាទេជាក់ស្ដែងដូចជាករណីលោកចោទ សម្ដេច ហេង សំរិន ថាបង្កេីតភូមិនៅលេីទឹកដីយួនជាពាក្យមិនគួរនិយាយ! មិនខុសពីករណីរារាំងដំណេីរការយុទ្ធនាការស្នាមមេដៃដេីម្បីកោះត្រល់នេះទេ ។

ការលើកឡើងបែបនេះក្រោយពីលោកបណ្ឌិត សុខ ទូច បាន លើកឡើងលើគណនីលោកថា វាជារឿងចម្លែកក្នុងជិវិតរបស់ខ្ញុំ ព្រោះមិនធ្លាប់ត្រូវបានតុលាការកោះហៅទេ តែពេលនេះ ត្រូវបានព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកោះហៅតាមរយៈដីកាកោះហៅចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ឱ្យចូលខ្លួននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៩៖៣០ នាទីព្រឹក តាមបណ្តឹងរបស់គណបក្សខ្មែរក្រោកចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។

ទោះបីខ្ញុំមមាញឹករកពេលសម្រាកមិនបានក្នុងការបំពេញការងាររាជការ ក៏ខ្ញុំនឹងចូលខ្លួនតាមការកោះហៅនេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post