header ads

Sponsor

បន្ទាយមានជ័យៈ កាលពីថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកសារ ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៧ខែឧសភា ឆ្នាំ២០១៩ នៅម៉ោង៥នឹង៣០នាទី ទៀបភ្លឺ ប្រជាពលរដ្ឋធ្វើដំណើរចេញចូលទៅប្រទេសថៃក៏បានប្រទះឃើញ មនុស្ស(ស្លាប់)ផ្កាប់មុខនៅក្នុងប្រឡាយអូរ ព្រំដែនកម្ពុជា-ថៃ ស្ថិតភូមិក្បាលស្ពាន សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មនុស្សប្រុសដែល(ស្លាប់)នេះនៅមិនទាន់ដឹងពីមូលហេតុ។

បើតាមសមត្ថកិច្ច&លោក នួន នីគីដា ដែលជាពេទ្យកោសល្យវិច័យ បឋម នៅកន្លែងកើតហេតុ បានឲ្យដឹងថា៖ បុរសដែលស្លាប់នេះ ជាជនជាតិថៃ អាយុ ប្រហែលជាង៥០ឆ្នាំ មានឈ្មោះ សូឆាត ផានទ្រី រស់នៅប្រទេសថៃ បានមកកម្ពុជា ជាយូរមកហើយ។ ក្នុងការចូលរួមមានគណៈកម្មការចម្រុះ រួមនឹងសមត្ថកិច្ច គ្រប់ស្ថាប័ន កម្ពុជា និង ថៃ មានការចូលរួម និង ធ្វើកិច្ចប្រគល់សព ទៅខាងភាគីថៃ រកសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post