header ads

Sponsor

ស្វាយរៀងៈ ជនរងគ្រោះទី៤ហើយដែលបានស្លាប់ដោយសារសត្វឆ្កែខាំត្រូវតែរយះពេលជិត២០ថ្ងៃបណ្តាលអោយស្លាប់ខជីវិតដោយមានមានអាការះក្តៅខ្លួនមួយយប់ក្រុមគ្រួសារនាំទៅពេទ្យប៉ុន្តែហួសពេលបាត់ទៅហើយ។ករណីនេះបានកើតឡើង នៅភូមិ ត្រពាំងត្រាវ ឃុំ ញរ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង។

បើតាមលោកស្រី កើត ចាន់ អាយុ ៤៨ឆ្នាំត្រូវជាគ្រួសាររបស់សពខាងលើបានអោយដឹងថា៖ជនរងគ្រោះដែលបានស្លាប់ដោយសត្វឆ្កែខាំនោះមានឈ្មោះ ទួន សារិទ្ធ អាយុ ៥០ឆ្នាំរស់នៅភូមិ ត្រពាំងត្រាវ ឃុំ ញរ ស្រុក កំពង់រោទិ៍ ខេត្ត ស្វាយរៀង។

ប្រភពខាងលើបានបន្តទៀតថា៖នៅមុនពេលកើតហេតុមកលើអំឡុងថ្ងៃទី១០ខែឧសភាឆ្នាំ២០១៩ប្តីរបស់គាត់បានទៅធ្វើស្រែនៅវាលពេលនោះស្រាប់តែមានសត្វឆ្កែមួយក្បាលបានដេញខាំក្មួយរបស់រូបគាត់ហើយជនរងគ្រោះបានទាញយកដំបងដេញវ៉ៃឆ្កែតែពេលនោះត្រូវសត្វឆ្កែលោតខាំដៃស្តាំរបស់គាត់ប៉ុន្តែគ្មានសញ្ញាអ្វីនោះទេ។

ប្រភពខាងលើបានបន្តទៀតថា៖ក្រោយពីសត្វឆ្កែខាំប្តីរបស់គាត់មករយៈពេលជិត២០ថ្ងៃធ្វើទុកចាប់ពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៩គាត់មានអាការះក្តៅខ្លួន ខ្លាចទឹក ខ្លាចខ្យល់ ហូបអីអត់បានចេះតែស្រេកទឹកហើយក្រុមគ្រួសារបានដឹកទៅកាន់មន្ទីពេទ្យបង្អែកស្វាយទាបពេទ្យដាក់ស៊ីរ៉ូមអោយរួចបន្តដឹកទៅកាន់មន្ទីរពេទ្យខេត្តពេលនោះពេទ្យ បានប្រាប់ដឹកបន្តទៅមន្ទីរពេទ្យភ្នំពេលលុះដឹកយកទៅដល់មន្ទីពេទ្យនៅរាជធានីភ្នំពេញតែពេទ្យប្រាប់ថាហួសពេលហើយក៏ដឹកមកដល់ផ្ទះមួយយប់ត្រូវថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩ម៉ោង៨យប់ជាងក៏បានស្លាប់បាត់បង់ជីវិតទៅបូជានៅព្រឹតថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៩នេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post