header ads

Sponsor

ភ្នំពេញ ៖ ជនបង្កការផ្ទុះអាវុធ នៅក្លឹបលុចសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានចូលមកបង្ហាញខ្លួននៅអាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ១៦និង ០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

ជនសង្ស័យខាងលើ ឈ្មោះ វីន សុក្របញ្ញា អាយុ២៧ ឆ្នាំ ពាក់ព័ន្ធករណី ផ្ទុះអាវុធនៅក្នុងបន្ទប់ទឹក ក្លឹបលុចសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានស្ម័គ្រចិត្តចូលសារភាព ដោយត្រូវបានលោកជំទាវ ញ៉ែម មរកត ដែលជាម្តាយ ជនសង្ស័យ បាននាំយកកូនមកដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញហើយ។

បច្ចុប្បន្នកំពុងត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post