header ads

Sponsor

ស្វាយរៀងៈ លំនៅដ្ឋានរបស់ពលរដ្ឋ ចំនួន៤៩ខ្នង ស្មើ៥ភូមិ ត្រូវខ្យល់កន្ត្រាក់បោកបក់ផ្តួលផ្ទះ និងប៉ើងដំបូលលោតចេញពីជើងតម្កល់ រងការខូចខាតទាំងស្រុង មានចំនួន៥ខ្នងផ្ទះផងដែរ។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងកាលពីវេលាម៉ោង៤៖៤៥នាទីល្ងាច នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ច បានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុខាងលើ មានភ្លៀងលាយឡំនិងខ្យល់កន្រ្តាក់បោកបក់យ៉ាងខ្លាំងធ្វើឲ្យរលំផ្ទះ និងរបើកដំបូលអស់ ចំនួន៤៩ខ្នងផ្ទះ។

ប្រភពបានបន្តទៀតថា ភូមិដែលរងគ្រោះក្នុងបាតុភូតគ្រោះធម្មជាតិនោះរួមមាន៖ ទី១- ភូមិថ្មី៣២ខ្នងផ្ទះ។ ទី២- ភូមិត្រពាំងស្មាច់១១ខ្នងផ្ទ។ ទី៣- ភូមិសណ្តោរ៣ខ្នងផ្ទះ។ ទី៤- ភូមិដក់ពរ២ខ្នងផ្ទះ។ ទី៥- ភូមិព្រៃរំដែង១ខ្នងផ្ទះ។ ទី៦- ដួលស្លាកគណបក្សប្រជាជន និងស្លាកទូរស័ព្ទទាន់ហេតុការណ៍នៅកែងភូមិថ្មី។

*លោតចេញពីជើងតម្កល់ និងខូចខាតទាំងស្រុង មានចំនួន៥ខ្នងផ្ទះ ១/ផ្ទះមានម្ចាស់ឈ្មោះ អាំ សឿន ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិថ្មីទំហំ៦ម៉ែត្រ×5ម៉ែត្រ សង់ពីឈើជញ្ជាំងស័ង្កសីប្រក់ស័ង្កសីលោតចុះចេញពីជើងតម្កល់។ ២/ផ្ទះមានម្ចាស់ឈ្មោះ សៅ វ៉ាន់ ភេទប្រុសអាយុ៥១ឆ្នាំ នៅភូមិថ្មី ទំហំ4×6ម៉ែត្រ សង់ពីឈើជញ្ជាំងស័ង្កសីប្រក់ស័ង្កសីលោតចុះចេញពីជើងតម្កល់។ ៣/ផ្ទះមានម្ចាស់ឈ្មោះ កុយ កាយ ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិត្រពាំងស្មាច់ ទំហំ5×6ម៉ែត្រ សង់ពីឈើជញ្ជាំងស្លឹកដំបូលប្រក់ស័ង្កសីដួលខូចខាតទាំងស្រុង។ ៤/ផ្ទះមានម្ចាស់ឈ្មោះ ពោជ តូ ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិត្រពាំងស្មាច់ ទំហំ4×6ម៉ែត្រសង់ពីឈើជញ្ជាំងស័ង្កសីដំបូលប្រក់សង្ក័សីដូលខូចខាតទាំងស្រុង។ ៥/ផ្ទះមានម្ចាស់ឈ្មោះ សៅ តឿន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិដក់ពរ ទំហំ4×5ម៉ែត្រ សង់ពីឈើជញ្ជាំងស័ង្កសីដំបូងប្រក់ស័ង្កសីលោតចុះចេញពីរជើងតម្កល់។ ករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ៕

ផ្ដល់សិទ្ធិដោយ៖ Campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post