លោក សុខ សុវណ្ណវឌ្ឍនា សាប៊ុង ប្រធាន បក្សខ្មែរក្រោក បានថ្លែងឲ្យដឹងថា កិច្ចប្រជុំប្រចាំខែ របស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ឧសភា ឆ្នាំ ២០១៩ នៅទីស្ដីការនាយករដ្ឋមន្ត្រី «វិមានសន្តិភាព» ។
ក្នុងឱកាសនេះ ប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោកបានលេីកឡេីងពីរបាយការណ៍ចុះសិក្សារបស់ខ្លួននិងលទ្ធផលនៃការចុះសិក្សារបស់ខ្លួនចំនួន២ករណី
៖
១ ៖ ករណីលទ្ធផលស្រាវជ្រាវការបោះបង្គោលក្នុងសមុទ្រនិងចាក់ដីចូលសមុទ្រ ដែលជាសមុទ្រមានប្លង់កាន់កាប់ នៅភូមិបឹងតាព្រាម សង្កាត់ត្រេីយកោះ ស្រុកកំពត ខេត្តកំពត ដែលករណីនេះជាករណីបង្ករអោយពលរដ្ឋកំពុងមានការរិះគន់យ៉ាងខ្លាំងថារំលោភលេីរដ្ឋធម្មនុញ្ញ ។ ហេីយករណីនេះយេីងខ្ញុំផ្ដោតខ្លាំងលេីមូលដ្ឋានដំបូង ថាតេីឈរលេីបទដ្ឋានគតិយុត្តិដែលជាការយោងដ៏នាំអោយ គណកម្មាធិការគ្រប់គ្រង់ដីធ្លីថ្នាក់ខេត្តហ៊ានស្នេីបន្តទៅរាជរដ្ឋាភិបាលដេីម្បីផ្ដលកម្មសិទ្ធដីធ្លីលេីទឹកសមុទ្រ អោយទៅពលរដ្ឋ១២គ្រួសារ ។
២ ៖ របាយការណ៍ជុំវិញលទ្ធផលនៃការចុះសិក្សាពាក្យបណ្ដឹងរបស់លោក ស្រី ចាន់ ហឿ ដែលអះអាងថាលោកលឹមទាឡេងបានប្រេីប្រាស់អ័ក្សខុសទីតាំងមករំលោភយកដីគាត់និងពលរដ្ឋ៣៨គ្រួសារ ខណៈដែលដីលោក លឹមទាឡេងឆ្ងាយពីដីជនរងគ្រោះ៩គីឡូឯណោះករណីនេះពលរដ្ឋអះអាងថាជាការឃុបឃិតជាប្រព័ន្ធ ធ្លាប់ចាប់ម្ចាស់ដីដាក់គុក២ដង ហេីយជាករណីធ្លាប់មានការរំលោភសិទ្ធមនុស្សព្រោះត្រូវបានគេដាក់ច្រវ៉ាកពេលទៅព្យាបាលជំងឺក្នុងភាពជាអ្នកទោស ។ ជាពិសេសថ្មីៗកូនរបស់ជនរងគ្រោះត្រូវបានចាប់ខ្លួនជាបន្ត បន្ទាប់ពីឧកញ៉ាលឹមទាឡេងដែលជាប់ចោទថារំលោភដីពលរដ្ឋ បង្កេីតបក្សពួកជាប្រព័ន្ធនោះអះអាងថាខ្លួនមិនខ្លាច «សម្ដេចតេជោ» ។
ក្រោយការលេីកឡេីងពីលទ្ធផលចុះសិក្សាក្នុងកិច្ចប្រជុំផ្លូវការ យេីងខ្ញុំក៏កំពុងរៀបចំរបាយការណ៍ និងបានបញ្ជូនរបាយការណ៍ជូនសម្ដេចតេជោពិនិត្យសម្រេច ។
សូមបញ្ជាក់ថាសមាជិកឧត្តមក្រុមប្រឹក្សាមានតួនាទីសំខាន់គឺតាមដានការអនុវត្តន៍ច្បាប់ រកតម្រុយអសកម្មជូននាយករដ្ឋមន្ត្រី ។