«ខ្មាសខ្លួនឯង»

អង្គុយមេីលសំរាមអណ្តែតលេីទឹកលូមួយសន្ទុះក៏ក្រលេកឃេីញគេដាំបង្គោលធ្វេីប្លង់ក្នុងសមុទ្រ គិតមិនបានប៉ុន្មានក៏ឃេីញប៉ូលិសលួច ipad ស្រាប់តែរវេីរវាយលេចចេញគំនិតក្មេងថ្នាក់ទី១មកពិចារណាយ៉ាងអាណាធិបតេយ្យបណ្ដែតអារម្មណ៍គិតដល់សម័យជាងមួយពាន់ឆ្នាំមុន

៖ មនុស្សសម័យអង្គរបៅទឹកបបរ តែអាចធ្វេីអង្គរវត្តបាន

៖ មនុស្សសម័យឥលូវបៅ Dumex តែក៏អាចលុបសមុទ្របាន អាចពាក់ឧកសីហ្សែនទៅវាស់សមុទ្រធ្វេីប្លង់ទៀតផង

៖ មនុស្សសម័យមុន រៀនសាលាប្រក់ស្បូវ តែអាចស្រាវជ្រាវបង្កេីតអារិយធម៌ ដែលមានមែកធាងផ្ដល់អត្តសញ្ញាណដល់មនុស្សជំនាន់ក្រោយបាន

៖ មនុស្សសម័យឥលូវរៀនសាលាម៉ាស៊ីនត្រជាក់ ភាពអសីលធម៌កាន់តែរាលដាល មានខ្លះធ្វេីចោ ខ្លះចូលរួមផ្ទាល់និងដោយប្រយោលបំផ្លាញមរតកអរិយធម៌ដែលអ្នកជំនាន់មុនផ្ដល់អោយបានដូចគ្នា ។

៖ មនុស្សសម័យមុន គ្មានសញ្ញាប័ត្របញ្ជាក់កម្រិតចេះដឹង តែអាចកសាងកិត្យានុភាពជាតិដល់មនុស្សជំនាន់ក្រោយបាន

៖ មនុស្សជំនាន់ក្រោយមានសញ្ញាប័ត្រ តែអាចយកទៅប្រេីផ្លូវខុសបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិបង្ករភាពក្ដៅក្រហាយដល់អ្នកដទៃក៏បាន

៖ មនុស្សជំនាន់មុនមិនសូវទទួលបានព័ត៌មាន សរសេរអក្សតែរលេីស្លឹករឹត តែស្គាល់ សុជីវធម៌ សុភាវធម៌ សីលធម៌

៖ មនុស្សសម័យឥលូវសរសេរអក្សរលេី ស្មាតហ្វូន ទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ តែសីលធម៌ទាប ឈ្លោះកាប់ចាក់យកឈ្នះចាញ់ រំលោភ សម្លាប់ ជេរ ប្រទេច គ្នា រកការគាំទ្រ

៖ មនុស្សពីមុន រស់នៅ ផ្ទះឈេី តែចិត្តទូលាយ ចេះជួយគ្នា

៖ មនុស្សឥលូវរស់នៅផ្ទថ្មធំតែចិត្តចង្អៀត ជួយជាន់ថែមនិងជំនាញច្រណែន

៖ មនុស្សសម័យមុន ផឹកទឹកអូ តែចិត្តល្អ ធ្វេីល្អក្នុងការជួយអ្នកដទៃ

៖ មនុស្សសម័យឥលូវផឹកទឹកម៉ាស៊ីន តែចិត្តមិនស្អាត បំផ្លាញបន្ទាប់អ្នកដទៃដេីម្បីតែលេីកខ្លួនឯងអោយល្អ

៖ មនុស្សសម័យមុន មិនបានមេីលទូរទស្សន៍ តែស្រលាញ់សីល្បៈសម្ដែងល្ខោនបូរាណ

៖ មនុស្សសម័យថ្មី ស្គាល់ទូរទស្សន៍ ឈប់លេីកតម្កេីងសីល្បៈបូរាណ មកសម្ដែង លេងល្ខោនបិទបាំងឆាកជីវិតខ្លួនឯងអោយគេមេីលគេទះដៃ

៖ មនុស្សសម័យមុន សិក្សាក្បាច់គុណ ទៅប្រយុទ្ធការពារអ្នកដទៃ
ទាល់ស្លាប់ខ្លួនឯង

៖ មនុស្សសម័យឥលូវ ដេីម្បីខ្លួនឯង ទៅកាប់សម្លាប់អ្នកទៃ

៖ មនុស្សសម័យមុនគ្មានគ្រឿងសម្អាង សម្រស់មិនស្អាតតែខួក្បាលល្អ

៖ មនុស្សឥលូវសម្រស់ស្អាតបាត តែមានអ្នកខ្លះសម្រស់ស្អាត ប្រេីទឹកអប់ក្រអូប តែឈ្មោះស្អុយ ខំតែងខ្លួនបិទបាំងគំនិតអាក្រក់

ណ្ហេីយ សរសេររៀបរាបច្រេីននាំតែគេធុញអាន ព្រោះរៀនបានតិចខ្លាចគេអានទៅគេមិនសូវយល់ ណាមនុស្សសម័យឥលូវ ចូលចិត្តអានតិច តែអួតថាខ្លួនចេះច្រេីន 😁 ចូលចិត្តគិតខ្លី តែវិនិច្ឆ័យរហ័ស ដឹងតែមនុស្សឥលូវឆ្លាតៗទៅបានហេីយ ។

នេះជាសាររៀបរាប់របស់ឯកឧត្តមវិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor