header ads

Sponsor

ខេត្ត​កណ្តាល​ ៖​កាលពី​វេលា​ម៉ោង​១៥ និង​៤៥​នាទី នា​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ ឡ​កែច្នៃ​ប្រេងម៉ាស៊ីន​ចាស់ៗ​(​ប្រេង​ខ្មៅ​) ​គ្មាន​បទដ្ឋាន​ត្រឹមត្រូវ​ខុស​បច្ចេកទេស​មួយកន្លែងអាច​បណ្តាល​មកពី​ឆ្លង​ចរន្តអគ្គិសនី​​ បាន​ផ្ទុះ​ឆេះ​រង​ការ​ខូច​ខាត​ទាំងស្រុង​ ស្ថិតនៅ​ចំណុច​ភូមិ​ដំណាក់​ត្រាច ឃុំ​ដំបូង​រូង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ប៉ុន្តែ​សំណាងល្អ​ មិន​បណ្ដាលឲ្យ​រីក​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ និង​គ្មាន​មនុស្ស​ណា​ម្នាក់​រងរបួស ​ឬ​ស្លាប់​ ក្នុង​ហេតុការណ៍​ឆេះ​ទីតាំង​ផលិត​កែច្នៃ​ប្រេង​ខ្មៅ ស្ល​ជា​ប្រេងម៉ាស៊ូត​នេះ​ទេ។

មន្ត្រីនគរបាល​ស្រុក​ភ្នំស្រួច​បាន​រាយការណ៍​ឲ្យ​ដឹងថា ​ម្ចាស់​ទីតាំង​សិប្បកម្ម​ឡ​កែច្នៃ​ប្រេង​ខ្មៅ​ដែល​ត្រូវ​ផ្ទុះ​ឆេះ​ខាងលើ​មាន​ម្ចាស់​ឈ្មោះ​ថន ​សេង​លី ​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល​។

អ្នក​ឃើញ​ហេតុការណ៍​ដំបូង​បានឲ្យ​ដឹងថា​ មុនដំបូង​អគ្គិភ័យ​នេះ​ផ្តើមឡើង​ដោយសារ​ឆ្លង​ចរន្ត​អគ្គិសនី​ រួច​ក៏​ឆេះ​រាលដាល​កាន់តែ​ធំ​បែបនេះ​ ព្រោះ​ទីតាំង​នេះ​មាន​ស្តុក​ប្រេង​រាប់​ម៉ឺន​លីត្រ​ផងដែរ​។​

នគរបាល​និយាយ​ថា ​ក្នុង​ករណី​ឆេះ​ឡ​ចម្រាញ់​ប្រេងម៉ាស៊ីន​ចាស់ៗ ​ឬ​ហៅថា​ប្រេង​ខ្មៅ​នេះ ​ជាក់ស្ដែង​បណ្ដាលឲ្យ​ខូចខាត​រថយន្ត​ដឹក​ប្រេង​០១​គ្រឿង​ ម៉ាស៊ីន​ចម្រាញ់​០៧​គ្រឿង​ ស៊ីទែន​ផ្ទុក​ប្រេង​ចំនួន​០៦ ធុង​ជ័រ​២៤​ធុង និង​ប្រេងម៉ាស៊ូត​ចម្រាញ់​រួច​ចំនួន​៦៧.០០០​លីត្រ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post