
ជនរងគ្រោះជាប្រពន្ធឈ្មោះ ម៉ាន់ សុធា អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិចម្ការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវប្ដី(ជនដៃដល់) ឈ្មោះ យឿត រឿត អាយុ៣៣ឆ្នាំ យកកាបិតកាប់ស្លាប់ភ្លាមៗ ក្នុងបរិវេណលំនៅដ្ឋាន កាលពីវេលាម៉ោង៦និង៥០នាទីព្រឹកព្រលឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនដៃដល់ បានប្រើកាំបិតខ្វែវកាប់ប្រពន្ធដាច់ក្បាល រួចយកទៅបោះចោលខាងមុខផ្ទះក្បែរថ្នល់ ហើយត្រូវបានសមត្ថកិច្ចឡោមព័ទ្ធបានភ្លាមៗតែម្ដង។
ចំពោះមូលហេតុមិនទាន់ដឹងនោះទេ ខណៈដែលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ហើយមកទល់ពេលនេះ ជនដៃដល់ ត្រូវបានកម្លាំងអធិការស្រុកបាណន់ កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕





