header ads

Sponsor

ភ្នំពេញ ៖កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រគល់ម៉ូតូ១គ្រឿង ម៉ាកNEX ពណ៌ទឹកក្រូច ស្លាកលេខភ្នំពេញ1HQ-9186 ដែលបាន​រកឃើញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ នៅក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រគល់ជូនម្ចាស់ដើមវិញឈ្មោះ ផ្លុង ឡានតូច ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលគ្មានលេខ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម្ចាស់ម៉ូតូ បានប្រាប់សមត្ថកិច្ច ថា ម៉ូតូរបស់គាត់បានបាត់ កា​ល​ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១ និង០០​នាទីយប់។ ក្រោយពីសមត្ថកិច្ច បានពិនិត្យមើលឯកសារពាក់ព័ន្ធ និងផ្ទៀងផ្ទាត់រួច ឃើញ ថា ត្រឹមត្រូវ ទើបលោកវរសេនីយ៍​ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រគល់ម៉ូតូនេះ ជូនទៅម្ចាស់ដើមវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post