header ads

Sponsor

ភ្នំពេញៈ ចេញពីការគេនៅកៀនស្វាយ ជិះរ៉ឺម៉កកង់បីត្រឡប់មកវិញ ត្រូវរថយន្តបុករះ បណ្ដាលឲ្យស្លាប់ស្ត្រីម្នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកឯមនុស្ស៤នាក់ទៀត រងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ កាលពីវេលាម៉ោងជាង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ។

សពរងគ្រោះឈ្មោះ ភោគ នៅ ភេទស្រី ទីកន្លែងកំណើតស្ថិតនៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាក TOYOTA  PRIUS  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-0427 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករះរ៉ឺម៉កកង់បីចំនួន២ ដែលរ៉ឺម៉កកង់បីខ្មែរ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1D-5139 និងកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HL-5092 កំពុងតែធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចចំពេញមួយទំហឹងលាន់ដូចរន្ទះ បណ្ដាលឲ្យស្ត្រីម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអណោចអធ័ម ចំណែកឯមនុស្ស៤នាក់ទៀត រួមទាំងក្មេងស្រីតូចម្នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ។ បន្ទាប់ពីក់តហេតុភ្លាមៗ អ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post