header ads

Sponsor

ភ្នំពេញ ៖ នៅរសៀលម៉ោងប្រមាណ១៤និង០០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យឈ្មោះ វីន សុក្របញ្ញា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោស តាមច្បាប់។ ហេតុការណ៍ដែលបង្ករឲ្យការការផ្ទុះអាវុធនេះកើតឡើងគឺបណ្តាលមកពីការ មិនស្វាគមន៍ក្នុងពេលជល់កែវស្រាគ្នា។ 

តាមការរៀបរាប់របស់ភាគីខាងរងគ្រោះ ក៏ដូចជាចម្លើយសារភាពរបស់ជនសង្ស័យ បានឲ្យដឹងថានៅយប់កើតហេតុ ក្រុមជនរងគ្រោះមានគ្នា០៩នាក់ (ប្រុស០៥ស្រី០៤) បានអង្គុយផឹកក្នុងក្លឹបលុចសារី ស្រាប់តែក្រោយមក ក្រុមជនសង្ស័យ មានគ្នា០២នាក់បានចូលមកផឹកស្រាក្នុងក្លឹបនោះដែរ តែអង្គុយផឹកនៅតុផ្សេង និង បានដើរមកជល់កែវជាមួយក្រុមជនរងគ្រោះ ព្រោះជនសង្ស័យស្គាល់នារីម្នាក់ក្នុងក្រុមនោះ ដោយប្រាប់ថា ជាប្អូនស្រីស្គាល់គ្នាយូរហើយ ក្នុងនោះមានបុរសម្នាក់ក្នុងក្រុម ជនរងគ្រោះ មិនបានលើកកែវជល់ស្វាគមន៍វិញទេ ហើយជនសង្ស័យក៏ត្រឡប់ទៅតុគេវិញ។

បន្ទាប់មកជនសង្ស័យនិងក្រុមជនរងគ្រោះបានទៅបន្ទប់ទឹកជួបគ្នា ក៏បង្កឲ្យមានការទំនាស់ពាក្យសម្តី និង ប្រតាយប្រតប់គ្នា រហូតឈានដល់ការផ្ទុះអាវុធបណ្តាលឲ្យផ្លាតត្រូវនារីរងគ្រោះម្នាក់ រងរបួសភ្លៅតែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post