header ads

Sponsor

តាកែវៈ ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែងមេប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពុងក្រសាំងថ្មី នៅស្រុកបរូរីជលសារ ខេត្តតាកែវ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍​ឯក ឆឹង រតនៈ ស្នងការរងទទួលផែនបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានជំរុញឲ្យ​មន្ត្រីនគរបាល ដែលឈរជើងនៅតាមតំបន់បន្ទាត់ព្រំដែននេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់លើការទំនាក់ទំនង ជាមួយនិងភាគី​មិត្ត ដែលជាប្រទេសជិតខាង ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ផ្សេងៗអោយកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការរបស់ថ្នាក់លើ ។

លោកស្នងការរង បានបន្តថា ក្នុងនាមយើងជាមន្ត្រីនគរបាល ត្រូវតែគោរពវិន័យរបស់អង្គភាព និងចេះសាមគ្គី​ភាពគ្នាអនុវត្តលើការងារអោយបានល្អ ហើយត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយនឹងការការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីធានាអោយបាននូវគោលនយោបាយភូមិឃុំមានសុវត្តិភាព គ្មានចោលួច ចោប្លន់ និងក្មេងទំនើងឡើយ។

សូមបញ្ជាក់ថា មេប៉ុស្តិ៍​នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំងចាស់ លោកវរៈសេនីយ៍ទោ ជា សិដ្ឋាជ័យ ត្រូវបានផ្ទេរភារៈកិច្ចមកបម្រើរការងារជានាយរងការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលវិញ ដោយជំនួសដោយលោកវរសេនីយ៍​ត្រី ហ៊ាន ឆៃរឿន ត្រូវបានតែងតាំងជាមេប៉ុស្តិនគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំងថ្មី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post