header ads

Sponsor

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ នេះក្នុងឱកាសគោរពទង់ជាតិដែលមានមន្រ្តីនគរបាលចូលរួមជាង៦០០នាក់ លោក ឧត្ដមសេនីយ៍ ឯក ស ថេត អគ្គស្នងការ រង នគរបាល ជាតិ និងជាស្នងការ នគរបាល រាជធានី ភ្នំពេញ ថ្លែង ថា ការ ធ្វើ តេស្ដ ទឹក នោម រក សារធាតុ ញៀន នឹង ធ្វើ ឆាប់ៗ នេះ ចាប់ ពី ប៉ូលិស នៅ ស្នងការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ រហូត ដល់ បណ្ដា ប៉ុស្តិ៍ នគរបាល ដោយលោកបានក្រើនរំលឹកដល់មន្រ្តីនគរបាលទាំងអស់ ត្រូវស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈបច្ចុប្បន្ន យើងកំពុងតែរកឧបករណ៍ពិនិត្យទឹកនោមឱ្យគ្រប់ចំនួន។

ស្នងការ រាជធានី ភ្នំពេញ រូបនេះ សង្កត់ ធ្ងន់ ថា”អ្វីដែលលើកឡើងនេះ ក្នុងគោលបំណងជំរុញឱ្យមន្រ្តីនគរបាល ជាអ្នកអនុវត្តច្បាប់ត្រូវតែជាជនគំរូដ៏ល្អសម្រាប់ពលរដ្ឋ”។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋទូទៅ បានសាទរ ចំពោះចំណាត់ការរបស់លោក ដែលចាប់ផ្ដើម ធ្វើតេស្ដទឹកនោមចំពោះមន្ត្រីនគរបាលទាំងអស់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post