header ads

Sponsor

ភ្នំពេញៈ មុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលមន្ទីរគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលស្នងការរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួននៅក្នុងផ្ទះកាត់ដេរសំលៀកបំពាក់មួយកន្លែង ដែលជានារីរូបស្រស់សោភា២នាក់  និងដកហូតក្រាមសថ្លា សង្ស័យជាសារធាតុញៀន ចំនួនសរុប២២កញ្ចប់តូចធំ និងវត្ថុតាង ពាក់ព័ន្ធគ្រឿងញៀនមួយចំនួនធំទៀត រួចបញ្ជូនឡើងរថយន្ត ដោយព្យាយាមបិតបាំងមិនឲ្យអ្នកសារព័ត៌មាន ផ្ដិតយករូបភាពឡើយ ដោយសំអាងលើ យកទៅសួរនាំតាមចាប់មេក្លោង។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង២៖៣០នាទីរសៀល ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះលេខ៣៦ (យីហោ រចនា កាត់ដេរសំលៀកបំពាក់) តាមផ្លូវបេតុងលេខ៩៣ ក្រុម១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ហ៊ុម ពៅ ភេទស្រី អាយុ២៥ឆ្នាំ និងជនស្ស័យទី២- ឈ្មោះ ហ៊ឹម ជូរ ភេទស្រី អាយុ៣១ឆ្នាំ។

យោងតាមសម្តីរបស់បងប្អូនប្រជាពលរដ្ឋ បានឲ្យក្រុមអ្នកសារព័ត៌មានដឹងថា កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំង នឹងជួយដូរគ្រឿងញៀន  បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងប្រើប្រាស់ និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ នៅក្នុង ផ្ទះកាត់ដេរសំលៀកបំពាក់មួយកន្លែង  យីហោ រចនា កាត់ដេរសំលៀកបំពាក់ ដោយសហការជាមួយកម្លាំងនគរបាលស្នងការរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌឫស្សីកែវ ដោយធ្វើការឃាត់ខ្លួននារីរូបស្រស់សោភា២នាក់ និងឆែកឆេររកឃើញវត្ថុតាងដូចជា ក្រាមសថ្លាសង្ស័យជាសារធាតុញៀន ចំនួន២២កញ្ចប់ (ក្នុងនោះមាន៦កញ្ចប់ធំ), ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន២គ្រឿង, ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត រួចបញ្ជូនឡើងរថយន្ត ដោយព្យាយាមបិតបាំងមិនឲ្យអ្នកសារព័ត៌មាន ផ្ដិតយករូបភាពឡើយ ដោយសំអាងលើ យកទៅសួរនាំតាមចាប់មេក្លោង។ បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅមន្ទីរគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា គេសង្កេតឃើញក្រុមជនស៊ីវិលមានគ្នាជាច្រើននាក់ បានអះអាងថា ជាសមត្ថកិច្ច ហើយមិនដឹងថាជាសមត្ថកិច្ចមកពីខាងណានោះទេ ពាក់មួកសុវត្ថិភាព បាំងមុខជិត ហើយពាក់កាត តែមិនដឹងថា កាតអ្វីនោះទេ តែងតែចេញស្ទាក់ឃាត់ក្រុមយុវជនជំទង់ៗឲ្យឈប់ម្ដុំក្ដាន់២ ផ្លូវ៦R  រួចឆែកមើលខ្លួនប្រាណ រួចនាំទៅកន្លែងស្ងាត់ឬរៀងងងឹត ដោយមិនដឹងមូលហេតុ ទង្វើនេះហើយដែលប្រជាពលរដ្ឋនិយាយថា ជាសមត្ថកិច្ច ឬក្រុមចោរចាប់ជម្រិត? ដោយពេលខ្លះជួបក្រុមអ្នកសារព័ត៌មាន ក៏បានសួរនាំពាក់ព័ន្ធករណីអ្វី ក្រុមសមត្ថកិច្ចស៊ីវិលទាំងនោះ មិននិយាយអ្វីទាំងអស់ បើសិនជាកំពុងចុះប្រតិបត្តិការ សូមជួយប្រាប់ថា ចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ឬមុខសញ្ញាគ្រឿងញៀន តែហាក់បីដូចជាមានអ្វីលាក់លៀម ហើយក៏ឡើងជិះម៉ូតូគេចទៅបាត់តែម្ដង ដោយមិនប្រាប់ថាជាករណីអ្វី ក៏មិនព្រមប្រាប់ដែរ ឬថ្នាក់លើបញ្ជាឲ្យធ្វើបែបនេះ?។

កាលពីដើមខែមីនា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន ក៏បានចេញសេចក្តីជូនដំណឹង ស្តីពីការចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅភូមិសាស្ត្ររាជធានី-ខេត្តទាំង២៥ និងបានធ្វើការណែនាំដូចតទៅ៖ ទី១៖ត្រូវបន្តអនុវត្តន៍តាមវិធានជំនាញ និងសុំការអនុញ្ញាតពីថ្នាក់ដឹកនាំ ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន។ ទី២៖ ត្រូវស៊ើបអង្កេតប្រមូលព័ត៌មានជំនាញ និងកំណត់មុខសញ្ញាឲ្យបានច្បាស់លាស់ដើម្បីចុះបង្ក្រាប។ ទី៣៖ ពេលចុះបង្ក្រាបរួចហើយត្រូវជូនដំណឹងដល់នគរបាលមូលដ្ឋានភ្លាម។ ទី៤៖ មិនអនុញ្ញាតឲ្យចុះប្រតិបត្តិការព្រាវៗ មិនច្បាស់លាស់ "ឃាត់ច្រឡំ ឆែកឆេរ រកភស្តុតាង ខុស ពីជំនាញ"។ ទី៥៖ មន្ត្រីដែលអនុវត្តន៍ខុសច្បាប់ ល្មើសវិន័យ នឹងត្រូវទទួលទោស តាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post