header ads

Sponsor

ភ្នំពេញៈ រាជរដ្ឋាភិបាល កម្ពុជា បានសម្រេចជោគជ័យលើការងារជំរឿននៅឆ្នាំ២០១៩ ដើម្បីប្ដេជ្ញាអភិវឌ្ឍន៍ប្រទេសប្រកបដោយចិរភាពនៅឆ្នាំ២០៣០។

លោក ថេក បញ្ញាធន ប្រតិភូ រាជរដ្ឋាភិបាល កម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ នៃក្រសួផែនការ មានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជា បានសម្រេចជោគជ័យលើការងារក្នុងការធ្វើជំរឿនប្រជាជនឆ្នាំ២០១៩ កាលពីកន្លងមក ។

ការលើកឡើងនេះក្នុងជំនួបរវាង លោក ឆាយ ថន ទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រី ក្រសួង ផែនការ ជាមួយ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា នាព្រឹកថ្ងៃទី៧ ខែឧសភា នៅទីស្ដីការក្រសួង លោកបញ្ជាក់ថា ការជោគជ័យការធ្វើជំរឿនឆ្នាំ២០១៩នេះ ដោយសារតែមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ដើម្បីធ្វើស្ថិតិ និងប្រមូលព័ត៌មានពីប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ការធ្វើជំរឿននេះ ដើម្បីយកចិត្ដទុកដាក់ និងតាមដានស្ថានភាពជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយឈានទៅអភិវឌ្ឍន៍ប្រទេសប្រកបដោយចិរភាពនៅឆ្នាំ២០៣០។

លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា បានទទួល ស្គាល់ ចំពោះការជោគជ័យនៃការធ្វើជំរឿនឆ្នាំ២០១៩នៅកម្ពុជា ដោយលោកស្រីបានឃើញមន្រ្ដីជំរឿនរាជរដ្ឋាភិបាល និងបានសាកសួរប្រជាពលរដ្ឋអំពីរឿងជំរឿននេះផងដែរ បន្ទាប់ពីតាមដានស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

សូមបញ្ជាក់ថា សម្រាប់ការធ្វើជំរឿននៅកម្ពុជា ក្នុងឆ្នាំ ២០១៩ រដ្ឋាភិបាលកម្ពុជាចំណាយ ថវិកាសរុបចំនួនជាង ៨ លានដុល្លារ និងប្រើប្រាស់មន្ដ្រីជំរឿន ៥ម៉ឺននាក់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post