header ads

Sponsor

ភ្នំពេញៈ កាប៉ាល់ដឹកប្រេងរបស់ក្រុមហ៊ុនសាវីមិចមួយគ្រឿង ត្រូវអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងព្រឹកព្រលឹម។

ហេតការណ៍ឆេះកាប៉ាល់ដឹកប្រេងក្រុមហ៊ុនសាវីមិចនេះ កើតឡើងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៥៖១៥នាទីព្រឹក ស្ថិតនៅចំណុចច្រាំងទន្លេសាប ក្រោយឃ្លាំងប្រេងក្រុមហ៊ុនសាវីមិច ក្រុមទី១០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យ ចំនួន៩គ្រឿង បាញ់អស់ចំនួន៥គ្រឿង នឹងអូបរ័បាញ់ទឹករបស់ការិយាល័យជើងទឹក ចំនួន២គ្រឿង។

សម្ភារៈខូចខាតរួមមាន៖ កាប៉ាល់ចំនួន១ភ្រឿង និងប្រេងចំនួន ៣០០០០០លីត្រ។ រងរបួសមនុស្សម្នាក់ធ្ងន់ នឹងម្នាក់ទៀតបាត់ខ្លួន កំពុងធ្វើការស្រាវជ្រាវ។ ករណីនេះ ត្រូវបានពន្លត់រលត់ជាស្ថាពរនៅម៉ោង៦នឹង៣០នាទីព្រឹកថ្ងៃខែដដែល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post