header ads

Sponsor

ត្រឹមប្រតិភូមន្ត្រីថ្នាក់ជាតិ មានទាំងឋានៈស្មេីទេសរដ្ឋមន្ត្រី ខលទៅចៅហ្វាយខេត្តដែលជាមន្ត្រីថ្នាក់ក្រោមជាតិ នៅចៅហ្វាយខេត្តប្រាប់ថារវល់ ដល់ពេលខលទៀតចុចបិទទូរស័ព្ទ ទម្រាំរាស្ត្រធម្មតាមិនដឹងយ៉ាងម៉េច ? ប្រហែលពិបាកជួបជាងសុំភ្លេីងយក្សទេដឹង ?

ការងាររដ្ឋបាល បេីគេជូនដំណឹងមុន ហេីយខ្លួនរវល់ត្រូវបញ្ជូនភារៈកិច្ចទៅចៅហ្វាយខេត្តរង ឬរដ្ឋបាលខេត្តបេីចៅហ្វាយខេត្តរវល់ គេចាំបាច់បិទទ្វាលែងធ្វេីការឬយ៉ាងណា

ប្រហែលមិនបានអានសេចក្ដីជូនដំណឹងលេខ ៤៧៦សជណ របស់ក្រសួងមហាផ្ទៃទេដឹង ?

នេះជាការរៀបរាប់របស់ឯកឧត្តមវិល្លាម ប្រធានគណបក្សខ្មែរក្រោក ក្រោយពីលោកបានចុះទៅផ្ទាល់ដើម្បីពិនិត្យជាក់ស្ដែងករណីបោះបង្គោលចូលក្នុងទឹកសមុទ្រ ហើយមានការអះអាងពីលោក ជាយ តាយ អភិបាលខេត្តកំពត។

សូមជម្រាបជូនថា នៅព្រឹកម៉ោង១០ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០១៩ នេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក រួមទាំង ឯ.ឧ សេង គុណ និង ឯ.ឧ ម៉ុកចាន់វាសនា ជាមន្ត្រីលេខាធិការដ្ឋានរបស់ឧត្តមក្រុមប្រឹក្សាបានចុះដល់ ភូមិបឹងតាព្រាម សង្កាត់ត្រីយកោះ ក្រុងកំពត ខេត្តកំពត ពិនិត្យជាក់ស្ដែងចំពោះករណីមានការបោះបង្គោលជាឡូត៍ចូលសមុទ្រ ដែលមានប្លង់កម្មសិទ្ធិ ។

ក្រោយបានចុះផ្ទាល់ដល់ទីតាំង ឯកឧត្តមបានពិនិត្យឃេីញថាទីនោះជាឆកសមុទ្រ និងពិតជាមានបង្គោលស្កេកស្កេះពិតប្រាកដមែន ជាពិសេសមានការកាប់ដេីមកោងកាង និងចាក់ដីលុបថែមទៀតផងហេីយតំបន់នោះពុំមានពលរដ្ឋរស់នៅជាក់ស្ដែងនោះទេ ក្នុងអំឡុងពេលចុះពិនិត្យ ចំនួន ១ម៉ោង ៤០នាទី ក្រុមការងារយេីងបានឃេីញឡានដឹកដីចំនួន៥០គ្រឿងចូលចាក់ដីជាបន្តបន្ទាប់ ,លេីផ្ទៃដែលបោះបង្គោលក្នុងសមុទ្រ និងផ្ទៃដែលបានចាក់ដីរួច គឺចំនួនសរុបជាង ២០ ហិចតា ។

យោងលេី google map គឺតំបន់នោះជាឆកសមុទ្រ ហេីយនៅពេលក្រុមការងារឈរលេីដីដែលចាក់ក្នុងសមុទ្ររួច គឺ google map បានបង្ហាញថាក្រុមការងារកំពុងឈរលេីសមុទ្រដែលមានចំងាយពីច្រាំងប្រមាណ ៥០០មែត្រ ។

ឯការអះអាងរបស់អភិបាលនៃគណអភិបាលខេត្តកំពតថាដីនេះជាដីមានប្លង់កម្មសិទ្ធិ និងមានឯកសាគតិយុត្តិផ្ដល់ពីរាជរដ្ឋាភិបាល តែក្រុមការងារយេីងខ្ញុំបានទាក់ទងដេីម្បីជួបអភិបាលខេត្តអោយបំភ្លឺករណីនេះពាក់ព័ន្ធ និងមូលដ្ឋានដំបូងថាតេីគណកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ឈរលេីមូលដ្ឋានអ្វីខ្លះដែលជំរុញអោយមានការស្នេីរសុំឆកសមុទ្រនេះទៅរដ្ឋាភិបាលផ្ដល់ប្លង់កម្មសិទ្ធិដីធ្លីទៅវិញ តែលោកជាវតាយ ប្រាប់ថារវល់ បន្ទាប់មកយេីងខ្ញុំទាក់ទងចូលតែចុចបិទទូរស័ព្ទ ទាក់ទងលែងចូល ។

ជុំវិញករណីនេះពលរដ្ឋរិះគន់ថាវាផ្ទុយពីរដ្ឋធម្មនុញ្ញមាត្រា៥៨ ព្រោះប្រសិនជាឆកសមុទ្រនេះទទួលបានសិទ្ធិសម្បទានក៏មិនមានប្លង់ដែរ តែបេីសមុទ្រមានប្លង់ ហេីយមានការអះអាងថាជារបស់ពលរដ្ឋទៅទៀតទេីបជំរុញអោយក្រុមការងារយេីងមកពិនិត្យអោយច្បាស់ ។

មកដល់ពេលនេះយេីងខ្ញុំទទួលបានតម្រុយ ភស្តុតាងគ្រប់គ្រាន់ ឈានដល់ការកសាងរបាយការណ៍ជូនរដ្ឋាភិបាលជ្រាបបន្ថែម ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post