header ads

Sponsor

ភ្នំពេញៈ នៅក្នុងសិក្ខាសាលា ស្ដីពីបរិយាកាសវិនិយោគនៅកម្ពុជា នាទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលុបចោលពន្ធកាត់ទុក១% ដែលបានតម្រូវឲ្យពាណិជ្ជករបង់មុន ទោះបីចំណេញ ឬខាតក៏ដោយ។

នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា “ពន្ធកាត់ទុកនេះគឺនឹងត្រូវលុបចោល ព្រោះវាជាប្រភេទបំណុលដែលហាក់ដូចជារដ្ឋទៅខ្ចីពីក្រុមហ៊ុនឯកជនមកទុក។ ដូច្នេះការបញ្ចប់ពន្ធកាត់ទុក នេះ គឺវានឹងបញ្ចប់នូវបំណុលរដ្ឋជាមួយនឹងក្រុមហ៊ុនឯកជនចំនួន ១% ដែលនឹងកាន់តែជួយជំរុញដល់ការប្រកួតប្រជែងក្នុងការឈានឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា ហើយក៏ នឹងជួយដល់ផ្នែកឯកជនក្នុងការរក្សាបាននូវទុនបន្ថែម ដើម្បីពង្រីកនូវអាជីវកម្មរបស់ខ្លួនផងដែរ”។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ សិក្សាផ្ដល់យោបល់ផងដែរ។ ប៉ុន្តែសម្ដេចតេជោថា ការអនុវត្តគួរចាប់ផ្តើមនៅចុងឆ្នាំ ២០១៩ ឬក៏ឲ្យបានលឿនជាងនេះ តាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងការដកចេញនូវ ពន្ធកាត់ទុក សម្តេចនាយករដ្ឋមន្រ្តីសង្ឃឹមថា ក្រុមហ៊ុនឯកជននានានឹងរកស៊ីបង់ពន្ធឲ្យបានត្រឹមត្រូវជូនរដ្ឋ ដើម្បីឲ្យកម្ពុជារីកចម្រើនទៅមុខ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post