
ភ្នំពេញ ៖ ឯកឧត្តមវិល្លាម ប្រធានគណបក្សខ្មែរក្រោក បានបញ្ចេញប្រតិកម្មខ្លាំងៗ លើករណីករណីអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលស្រវឹងស្រាបើករថយន្តតាមរករឿង និងរហូតបាញ់ប៉ងសម្លាប់ជនរងគ្រោះទាំង ២នាក់ប្តី-ប្រពន្ធ ដែលនាំឲ្យកក្រើកតាមបណ្តាញសង្គម Facebook ប៉ុន្តែមិនត្រូវបានកាត់ទោស តាមច្បាប់ទៅវិញ ដោយគ្រាន់តែចចារគ្នាក្រៅប្រព័ន្ធ មកត្រូវរ៉ូវគ្នាត្រឹម៥០០០ដុល្លារ និងត្រឹមពិន័យតែប៉ុណ្ណោះ ខណៈតាមប្រភពពីអ្នកលេងហ្វេសប៊ុក បង្ហើបថាជនរងគ្រោះដែលជាប្រពន្ធអាចនឹងរលូតកូនទៀតផង។

ជាមួយគ្នានេះឯកឧត្តមបានលើកឡើងថា «មន្ត្រីនគបាលកាន់កាំភ្លេីងពិតជិះដេញបាញ់គេ៥គ្រាប់ បង់តែ ៥ពាន់ ទទួលរងតែវិន័យមិនទទួលទោស ។» ករណីនេះខ្ញុំចាត់ទុកថាជាអំពេីអយុត្តិធម៌ ជាពិសេស ថ្មីៗនេះ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលលោកបាន ណែនាំច្បាស់ៗអំពីការចូលរួមកែទំរង់ យុត្តិធម៌សង្គម វិធានការបែបនេះធ្វេីឲ្យពលរដ្ឋសាមញ្ញធម្មតាកាន់ តែភ័យខ្លាចព្រួយបារម្ភចំពោះភាពអសន្តិសុខក្នុងសង្គម ជាពិសេសគាត់មានអារម្មណ៍តូចចិត្តចំពោះការអនុវត្តន៍ ច្បាប់ដែលមានស្តង់ដាលំអៀង ១៨០ដឺក្រេ នេះទៀតផង។
ជាចុងក្រោយឯកឧត្តមថា ករណីនេះគួរតែ សងសំណងរដ្ឋប្បវេណីចំពោះជនរងគ្រោះ ទទួលរងវិន័យកងកម្លាំង និងទទួលខុសត្រូវចំពោះបណ្ដឹងអាជ្ញារ ប្រសិនជាជនរងគ្រោះសម្របសម្រួលមិនប្ដឹង ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់មានសមត្ថកិច្ចគ្រប់គ្រាន់ក្នុងការតាមដានការអនុវត្តន៍ច្បាប់ យេីងមានសិទ្ធិសួរនាំប្រសិនជាឃេីញថាមានភាពមិនប្រក្រតីក្នុងការអនុវត្តន៍ច្បាប់នានារបស់ថ្នាក់ជាតិនងថ្នាក់ក្រោមជាតិ៕


លោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ

ជនរងគ្រោះ និងភរិយា