header ads

Sponsor

ស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ០៤ និង ២០ នាទីល្ងាច កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនរបស់ស្នងការនគរបាលខេត្តស្ទឹងត្រែង បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ដកហូតវត្ថុតាងគ្រឿង ញៀន ប្រភេទ មេតំហ្វេតាមីនក្រាមពណ៌ស ហៅម៉ាទឹកកក់ មួយកញ្ចប់ធំមាន ទម្ងន់ ប្រមាណជា 1 គីឡូក្រាម ។

ការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានឲ្យដឹងផងដែរថា ធ្វើឡើង នៅលើកំណាត់ផ្លូជាតិលេខ 9 ត្រង់ចំណុច ផ្លូវបំបែក ចូល ឃុំ ព្រះរំកិល ត្រង់ ឃុំសំអាង ស្រុកថាឡា បរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យ ដែល កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ ខ្លួន ទាំង 2 នាក់នោះមានឈ្មោះ ទីមួយ សុំ សាង ភេទប្រុស ជនជាតិខ្មែរ អាយុ 70 ឆ្នាំ រស់ ភូមក្រោម ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ទឺ 2 ឈ្មោះមុត សៃ ភេទស្រីអាយុ 60 ឆ្នាំជនជាតិខែ្មរ រស់នៅ ភូមិកណ្តាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ។

សមត្ថកិច្ចបានបន្ថែមថា បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យរួចមក សមត្ថកិច្ចបញ្ជូនខ្លួន និងវត្ថុតាងគ្រឿង ញៀន មកកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែង ដើម្បី បន្តនីតិវិធី ទៅតាមផ្លូវច្បាប់ ។

នៅព្រឹកថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ 2019 សមត្ថកិច្ច បង្ហាញមុខជនសង្ស័យទាំង២ រួមវត្ថុតាង និងកសាងសំនុំរឿងបញ្ជូនទៅតុលា ។

 ពីលោក អ៊ុក ធាវី មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post