(ភ្នំពេញ)៖ បើតាមលោក មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ជាក់ថា ក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ គ្រឿងញៀនជាច្រើនប្រភេទចំនួនជាង២តោន នឹងត្រូវដុតបំផ្លាញចោលនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
គ្រឿងញៀនជាង២តោន ដែលត្រូវដុតបំផ្លាញចោទនោះ រួមមាន៖ ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម, ពីរ៉ូវ៉ាឡេរ៉ូន (ថ្នាំគ្រាប់), ពីរ៉ូវ៉ាឡេរ៉ូន (ម្សៅម៉ដ្ឋ)៕
គ្រឿងញៀនជាង២តោន ដែលត្រូវដុតបំផ្លាញចោទនោះ រួមមាន៖ ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម, ពីរ៉ូវ៉ាឡេរ៉ូន (ថ្នាំគ្រាប់), ពីរ៉ូវ៉ាឡេរ៉ូន (ម្សៅម៉ដ្ឋ)៕