ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៥ មិថុនានេះ បានបញ្ជូនបុរសម្នាក់ ដែលស្រវឹងស្រា និងស្រវឹងគ្រឿងញៀន ធ្វើទុក្ខខ្លាំង បានបើករថយន្តវ៉ាគេពេញផ្លូវសាធារណៈ និងគប់អ្នកកាសែត មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ជនបង្ករូបនេះមានឈ្មោះ ជួន ច័ន្ទដារី អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៥C ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវលេខ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ច្រមុះ ជ្រូកក្បាលថ្នល់។

លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ក្រោយចាប់ខ្លួនបុរសរូបនេះ មានសារធាតុញៀន និងជាតិស្រវឹងខ្លាំង ហើយតាមការបញ្ជាក់របស់សាច់ញាតិ គឺបុរសរូបនេះធ្លាប់ចូលមណ្ឌលកែប្រែ៦ទៅ៧ដងមកហើយ។

លោកអធិការបន្តថា សកម្មភាពដែលបុរសរូបនេះ គប់អ្នកកាសែតនោះ គឺខឹងពេលថតផ្សាយផ្ទាល់តែកម្លាំងអន្តរាគមន៍ ខណ្ឌមានជ័យ បានចុះឃាត់ខ្លួនភ្លាមៗ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor