header ads

Sponsor

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសអួតថា ខ្លួនកំពុងតែគោរសិទ្ធិមនុស្ស ប៉ុន្ដែមិនទាន់ធ្វើអ្វីដើម្បីជាតិឡើយ។

សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះ ក្រោយពីលោក សម រង្ស៊ី បានចោទរាជរដ្ឋាភិបាល ដឹកនាំប្រទេសសព្វថ្ងៃនេះ កំពុងរំលោភសិទ្ធិមនុស្ស និងធ្វើបាបប្រជារាស្ត្រ។

ក្នុងទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍លើកទី១២ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ សម្ដេច ស ខេង បានឲ្យដឹងថា កាលណាស្រុកមានសង្គ្រាមជីវិត ក៏មានតម្លៃ ប៉ុន្ដែស្រុកមានសន្ដិភាព ដូចសព្វថ្ងៃនេះ កាន់តែមានតម្លៃបន្ថែមទៀត។

សម្ដេចមានប្រសាសន៍ថា អ្នកខ្លះថាគេគោរពសិទ្ធមនុស្សណាស់ ក៏ប៉ុន្តែ ជាក់ស្ដែងគេមិនទាន់បានធ្វើអីនោះទេ គ្រាន់និយាយទេ។ អ្នកដែលធ្វើមានតែយើងទេ ដែលបានធ្វើរឿងហ្នឹង រហូតដល់ប្រជាជន រស់សុខសប្បាយ ដល់ថ្ងៃនេះហើយ

សម្ដេចបន្ដថា ប៉ុន្ដែ មានអ្នកខ្លះគេថា ឥឡូវហ្នឹងអ្នកដឹកនាំសព្វថ្ងៃ មិនគោរពសិទ្ធមនុស្ស ថាចេះតែបានហើយ។ក៏ប៉ុន្តែ យើងមើលជម្រៅ នៃបញ្ហាដែលគេនិយាយថា សិទ្ធិមនុស្ស សិទ្ធិជាមូលដ្ឋានស្អី មានសិទ្ធិរស់រានមានជីវិត អានោះសិទ្ធិធំបំផុត

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post