header ads

Sponsor

កំពង់ស្ពឺ៖ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺសហការណ៏ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺស្រាវជ្រាវ និងឈានទៅបង្ក្រាបបាន រថយន្តទំនើបចំនួន០៥គ្រឿង ដែលមិនបានបំពេញកាតព្វកិច្ចពន្ធគយនាំចូល នៅចំណុចភូមិសាស្ត្រក្រុងច្បារមន ខេត្តកំពង់ស្ពឺ  ។
បើតាមរបាយការណ៏សាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺបានឲ្យដឹងថា រថយន្តដែលស្រាវជ្រាវបង្ក្រាបបានចំនួន០៥គ្រឿងមាន៖ទី១ Lexus 350 ផលិតឆ្នាំ2012 ពាក់ស្លាកលេខភ្នំពេញ 2AS-2244 ,ទី២ TOYOTA Vellfire ផលិតឆ្នាំ2013 ពាក់ស្លាកលេខខេមរភូមិន្ទ ខម01-2-2547, ទី៣ Lexus GS300 ផលិតឆ្នាំ2006 ពាក់ស្លាកលេខ ភ្នំពេញ2AG-3893,ទី៤ TOYOTA Land Cruiser ផលិតឆ្នាំ2011 ពាក់ស្លាកលេខភ្នំពេញ 2AO-9313, ទី៥ Rang Rover ផលិតឆ្នាំ2006 ពាក់ស្លាកលេខខេមរភូមិន្ទ ខម02-2-1528 ។
 បើទោះបីរថយន្តទាំង០៥គ្រឿងមានបំពាក់ស្លាកលេខពិតមែន តែតាមការស្រាវជ្រាវរបស់សាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពឺបានរកឃើញថារថយន្តមិនទាន់បានបំពេញកាតព្វកិច្ច ពន្ធ និងអាករ នាំចូលឲ្យបានត្រឹមត្រូវឡើយ ទើបឈានទៅបង្ក្រាបឃាត់ទុកបែបនេះ ។ សាខាគយបានស្នើសុំឲ្យពលរដ្ឋមេត្តាចូលរួមបំពេញកាតព្វកិច្ច ពន្ធគយ និងរដ្ឋាករឲ្យបានត្រឹមត្រូវ ហើយរាល់ការទិញឬលក់រថយន្តត្រូវពិនិត្យផ្ទៀងផ្ទាត់គ្រប់ឯកសារគយច្បាស់លាស់ផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post