header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ឃើញដូចនោះម៉ែក្មេកចូលទៅស្ដីឲ្យ ហើយ  ឈ្លោះជាមួយម៉ែក្មេកទៀត ទើប​ផ្អើលដល់ដល់ប្អូនថ្លៃចូលទៅជួយឃាត់ រហូតឈានដល់កើតមានការប្រតាយប្រតប់គ្នាឡើង ធ្វើ​ឲ្យស្ត្រីជាប្រពន្ធបែកថ្ងាសហូរពេញមុខ ម៉ែក្មេកឃើញកូនស្រីឈាមថ្ងាស រត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកសម្របសម្រួលទាំងយប់។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលមួយកន្លែងជាប់សាលាអន្តរជាតិ ញ៉ូវតុនធីឡាយ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អ្នក​ឃើញហេតុការណ៍ ផ្ទាល់បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ពួកគាត់មិនដឹងថា ពីរនាក់ប្ដីប្រពន្ធនោះ មានបញ្ហាឈ្លោះទាស់សម្ដីគ្នាមកពីណានោះទេ គឺគ្រាន់តែឮបុរសជាប្ដីនោះស្រែក ដាក់ស្ត្រីជាប្រពន្ធ ហើយខាងប្រពន្ធក៏ស្រែកដាក់វិញ ហើយក៏ឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ ដោយមិនដឹងមូលហេតុ អ្វីនោះទេ លុះម៉ែក្មេកចូលទៅស្ដីអោយ ខឹងឈ្លោះជាមួយម៉ែក្មេកទៀត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ដល់ប្អូនថ្លៃ ចូលទៅជួយឃាត់ រហូតឈានដល់កើតមានការប្រតាយប្រតប់គ្នាឡើង ធ្វើឲ្យស្ត្រីជាប្រពន្ធបែកថ្ងាសហូរ ពេញមុខ  និងឮសំឡេងស្រែកទ្រហោយំថែមទៀតផង លុះម៉ែក្មេកឃើញកូនស្រីឈាមថ្ងាស រត់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកជួយអន្តរាគមន៍ និងសម្របសម្រួល ។

បន្តិចក្រោយមក គេឃើញកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះមកសួរនាំពីរនាក់ប្រពន្ធ ដែលឈ្លោះគ្នានោះ ស្រាប់តែបុរសជាប្ដីនោះ ទាស់សម្ដីជាមួយសមត្ថកិច្ចទៀត ដោយអះអាងថា រូបគេជាមន្ត្រីយោធានៅ(ង៧០) ហើយអោយសមត្ថកិច្ចទៅថតរថយន្តរបស់គេទៅ ម៉ាក  LAND CRUISER ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2F-1149 ដែលចតនៅក្បែរនោះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពេញកន្លែងកើតហេតុខាងលើ។

ក្រោយមកដោយសារតែស្ត្រីជាប្រពន្ធប្រាប់ថា ជារឿងគ្រួសាររបស់គាត់ទេ សូមបងៗសមត្ថកិច្ចត្រឡប់ទៅវិញទៅ គាត់អាចសម្របសម្រួលក្រុមគ្រួសារគាត់បាន គាត់មិនប្ដឹងផ្ដល់ នាំតែវែងឆ្ងាយទេ ទើបអូសដៃប្ដីដើរចូលក្នុងផ្ទះបាត់ទៅ។

តាមប្រភពព័ត៌មានពីអ្នកជិតខាង បានអោយដឹងថា មុនពេលកើតហេតុពួកគេទាំងពីរ ល្អូកល្អឺននិងគ្នាណាស់ និងមិនមានទំនាស់អ្វីកើតឡើងទេ តែឧស្សាហ៍ឈ្លោះគ្នាណាស់ លុះមកដល់ម៉ោងកើតហេតុ ពួកគេទាំងពីរនាក់ប្ដីប្រពន្ធក៏ឈ្លោះគ្នាផ្អើល ដល់សមត្ថកិច្ចចុះជួយសម្រួល តែម្ដង ដោយមិនដឹងមូលហេតុច្បាស់លាស់ ដោយសារភ្លើងប្រចណ្ឌ ឬយ៉ាងណានោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post