រតនគិរីៈ សិស្សសាលា៣នាក់ ២នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ដោយសាររន្ទះបាញ់ កាលពីម៉ោង៤ល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងសាលាបឋមសិក្សាណងកាតុង ស្ថិតនៅឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
សិស្សសាលារងគ្រោះទាំងពីរ ទី១.ឈ្មោះ ធ្វើន រ៉េន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ សិស្សសាលារៀនថ្នាក់ ទី៦ (របួសធ្ងន់) កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ ២.ឈ្មោះ យំ ថែ ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិទំពួន សិស្សសាលា រៀនថ្នាក់ទី២ (ស្លាប់) ៣.ឈ្មោះ លេង គឹមហ៊ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិទំពួន សិស្សសាលារៀនថ្នាក់ទី៦(ស្លាប់)។ អ្នកទាំង៣ រស់នៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍ បានចុះត្រួតពិនិត្យដល់កន្លែងកើតហេតុផ្ទាល់ រួចក៏បានប្រគល់សពជូនឪពុកម្តាយជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី ចំណែកសិស្សរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកលំផាត់។
គួររំឭកថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ក៏មានករណីរន្ទះបាញ់ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ស្លាប់ នៅភូមិអុលឃុំបាតាង ស្រុកលំផាត់ផងដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាស្វែងរកទីសុវត្ថិភាព ក្នុងករណីមានភ្លៀង ដោយមិនត្រូវជ្រកក្រោមដើមឈើ ឬនិយាយទូរស័ព្ទ និងនៅកណ្តាលវាល ជាមដើម។ល។