តាកែវៈ ក្រោយពីមានការកើនឡើងខ្លាំង​ចំពោះអ្នកបរិភោគនំបញ្ចុក មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ រួមជាមួយលោក កង អាណាន់ អភិបាលក្រុងដូនកែវ និងសមត្ថកិច្ចពាក់ព័ន្ធ បានសហការគ្នា ចុះពិនិត្យមើលការផលិតនំបញ្ចុក និងបន្លែ បង្ការមួយចំនួន ដើម្បីរកមើលសារធាតុគីមី និងអនាម័យនៃការផលិត ក្នុងគោលបំណងដើម្បីធានាអោយបានចំពោះសុវត្ថិភាពអ្នកបរិភោគ។

ការចុះពិនិត្យនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីជំនាញកាំកុងត្រូលខេត្តតាកែវ បានធ្វើការពិ​និត្យ និងធ្វើតេសបឋមទៅលើនំបញ្ចុក បន្លែជាប្រភេទល្បោយ សរសៃគុយទាវ បង្អែមលត និងត្រីងៀតបបែល ។

ដោយក្នុងការចុះពីនិត្យនោះដែរ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុត្រូលខេត្តតាកែវបានអោយដឹងថា ឆ្លងកាត់ការធ្វើតេសបឋមលើគ្រឿងឧបភោគបរិភោគទាំងនោះ គឺមន្ត្រីជំនាញយើងបានរកឃើញ ត្រីងៀតបបែល មានសារធាតុគីមីបូរ៉ាក់ ចំណែកនំបញ្ចុក បន្លែជាប្រភេទល្បោយ បង្អែមលត សរសៃគុយទាវ គឺមិនមានសារធតុគីមីអ្វីឡើយ ។

លោក បានបន្តថា ចំពោះ ការរកឃើញទំនិញខូចគុណភាព ហួសកាលបរិច្ឆេទ និងត្រីងៀតបបែលមួយចំនួន មន្ត្រីជំនាញបានធ្វើការដកហូតយកមករក្សាទុកនៅសាខាកាំកុងត្រូលខេត្ត ដើម្បីធ្វើការបំផ្លាញចោល ។

ទន្ទឹមនិងមានការចូលរួមចុះពីនិត្យនោះដែរ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានធ្វើការអប់រំដល់បងប្អូនជាអាជីវករលក់ដូរក្នុងផ្សារតាកែវ ត្រូវចូលរួមទាំងអស់គ្នា លក់ទំនិញ ដែលមានគុណភាព និងមានអនាម័យល្អ គ្មានជាតិគីមី ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋរបស់យើងដែលជាអ្នកបរិភោគ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor