header ads

Sponsor

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ៅ ស៊ីណា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសចំប៉ីខ្មៅ ដាក់គុក២ឆ្នាំ តែទោសនេះ ត្រូវអនុវត្តទណ្ឌកម្មទោសក្នុងពន្ធនាគារកំណត់១ឆ្នាំ និងពិន័យប្រាក់បង់ចូលថវិការដ្ឋចំនួន៣លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យការរើសអើង និងការជេងប្រមាថជាសាធារណៈ។

ជនជាប់ចោទឈ្មោះ យិន ហេង (ហៅ ចំប៉ីខ្មៅ) កើតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩៦ នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យមានការរើសអើង និងបទជេរប្រមាថជាសាធារណៈ តាមមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ បានបញ្ជាក់ថា ខ្លួនមិនប្ដឹងចំពោះសេចក្ដីសម្រេចនេះទេ ពោលគឺទទួលយកការកាត់សេចក្ដីរបស់តុលាការត្រឹមនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post