កំពង់ចាមៈ យ៉ាងហោចណាស់ក៏មានមនុស្សប្រុស-ស្រីចំនួន៣នាក់ ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ  ខណៈដែលជនរងគ្រោះ និងបងប្អូន ក្នុងភូមិជាច្រើននាក់ បានស្ទួចរំកិលប្តូរទីតាំងផ្ទះ តែអកុសលអាក្រក់ ត្រូវស្រុតបាក់ផ្ទះសង្កត់ពីលើ។

ហេតុការណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង៩៖២០នាទីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតក្នុងភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះឈ្មោះ ទូច អ៊ន់ និងប្រពន្ធឈ្មោះ ឆេង  ឈឿន រស់នៅភូមិវត្តឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ បានហៅក្រុមជាង និងបងប្អូន ក្នុងភូមិ ជាច្រើននាក់ ឲ្យជួយស្ទួចរំកិលប្តូរទីតាំងផ្ទះ ដែលជាប្រភេទផ្ទះឈើ ទំហំ៦x១១ម៉ែត្រ ជញ្ជាំង ក្តារប្រកក្បឿង ផ្លាស់ទៅរកកន្លែងថ្មី ស្រាប់តែស្រុតបាក់ផ្ទះសង្កត់ពីលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ទាំង៣នាក់តែម្ដង។ ដោយជនរងគ្រោះទី១-ឈ្មោះ មិន ឆុន ភេទប្រុស អាយុ ៥៤ឆ្នាំ ទី២-ឈ្មោះ ឆុន ឈុយ ភេទប្រុស អាយុ៣២ឆ្នាំ និងទី៣-ឈ្មោះ គង់ ស្រូយ ភេទស្រី  អាយុ៥៥ឆ្នាំ។ ហើយករណីនេះ ក៏បណ្តាលឲ្យខូចខាតម៉ូតូចំនួន២គ្រឿងផងដែរ។

បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor