header ads

Sponsor

កែបៈ យុវជនម្នាក់ បានរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តសាំយ៉ុងបុកជាមួយម៉ូតូប៊ីត​ ក្នុងទិសដៅបញ្ច្រាស់គ្នា។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ចន្លោះបង្កោលគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

រថយន្ដបង្ក ម៉ាកសាំយ៉ុង ពណ៌ស មិនស្គាល់ស្លាកលេខ បើកបរពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាកប៊ីត​ ពណ៌សលាយក្រហម ស្លាកលេខភ្នំពេញ 1GR-1354 បើកបរពីកើតទៅលិច ដោយឈ្មោះ រូយ ឡុង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិអំពេងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្ដកែប (រងរបួសធ្ងន់)។ ចំណែករថយន្តបង្ក ក្រោយពេលកើតហេតុ បានបើករត់ចេញពីកន្លែងហេតុបាត់។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្ដសង្គ្រោះមណ្ឌលពងទឹកដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកំពត ពេលបញ្ជូនទៅដល់មន្ទីរខេត្ដកំពត ប្រហែល២ម៉ោង បានស្លាប់។ ចំណែកម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគបាលស្រុកដំណាក់ចង្អើរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post