header ads

Sponsor

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បើក​រថយន្តម៉ាក LEXUS ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AW 4332 បានទៅបុកជាមួយ​ម៉ូតូកង់បីមួយគ្រឿងពេញទំហឹង​ ហើយព្យាយាមបើកគេចខ្លួន​ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ភ្លាមៗ ដោយបានធ្វើការឃាត់ខ្លួនជនបង្ក បែរជារកឃើញថ្នាំញៀនជាង៦គីឡូក្រាម។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងវេលាម៉ោង៣រសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខរោងកុនលុច្ស ផ្លូវលេខ 154 សង្កាត់ផ្សាថ្មី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ជនបង្ក​ឈ្មោះ អៅ មីង ភេទប្រុស អាយុ៣០ឆ្នាំ ជាជនជាតិចិន។

ក្រោយពីបានធ្វើការត្រួតពិនិត្យ សមត្ថកិច្ចឃើញនៅក្នុងរថយន្តរបស់ជនបង្កមានការបូបយួរមួយ ក្នុងនោះមានកញ្ចប់កាហ្វេចំនួន៦ដុំ ដោយមានការសង្ស័យ សមត្ថកិច្ចបានហែកមើលឃើញមានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតា សញ្ញាក្បាលខ្មោច ច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន ភ្លាមនោះសមត្ថកិច្ចបានសហការជាមួយការិយាល័យ ប្រឆាំងគ្រឿងញៀនដើម្បីធ្វើតេស្ត នឹងជាលទ្ធផលបង្ហាញអោយឃើញថា ជាថ្នាំញៀនប្រភេទ M.A /M.D (អិចស្រ្តាស៊ី) ថ្នាំគ្រវី ក្រោយមកសមត្ថកិច្ចបានសួរចម្លើយនឹងពន្លាត ដែនសមត្ថកិច្ចបន្តធ្វើការឆែកឆេរដល់លំនៅដ្ឋានជនសង្ស័យស្ថិតនៅខណ្ឌច្បារអំពៅ ។

កិច្ចប្រតិបត្តិការបន្តនេះ ដោយមិនមានលទ្ធផលរុករកឃើញអ្វី នឹងការស្តាប់ចម្លើយសារភាព ជនសង្ស័យមិនបានប្រាប់អំពីបក្ខ​ពួក សមត្ថិច្ចក៏បានធ្វើកំណត់ហេតុនៃការឆែកឆេរ ព្រមទាំងដកហូតថ្នាំញៀនប្រភេទអិចស្តាស៊ីចំនួន 11,680គ្រាប់ ទម្ងន់ 6kg 541ក្រាម នឹង32មីលីក្រាម។

សមត្ថកិច្ចកំពុងជំរុញនូវវិធានការជំនាញសួរចម្លើយដើម្បីបន្តយកបក្សពួកនឹងវត្ថុតាងបន្ថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post