header ads

Sponsor

ព្រះសីហនុ: នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ អាជ្ញាធរក្រុងព្រះសីហនុបានសហការជាមួយ ក្រសួងធនធានទឹក មន្ទីរសាធារណៈការ មន្ទីរដែនដី រដ្ឋបាក្រុងប្រធានភូមិ៥ និង លោករតនៈ នាយករងរដ្ឋបាលសាលាខេត្ត បានចូលរួម ពិនិត្យមើលការចាក់ដីនៅទីតាំងមួយកន្លែង នៅក្រុម១៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានការចាក់ដីរំលោភចូលក្នុងអូរទំហំ ២០៥ម៉ែត្រការេ (ខាងមុខ 5ម ខាងក្រោយ 10ម) និងនៅខាងក្នុងដីមានម៉ាស៊ីនបុកគ្រឹះនិងសសរគ្រឹះមួយចំនួន។

ក្រុមការងារសម្រេចហាមឃាត់ការសាងសង់សំណង់នេះ នឹងតម្រូវឲ្យម្ចាស់សំណង់កាយដីចេញពីក្នុងអូរដោយខ្លួនឯង ដោយទុករយៈពេលមួយសប្តាហ៍ ក្នុងករណីម្ចាស់ដី មិនអនុវត្តតាមការណែនាំ ក្រុមការងារនិងអនុវត្តតាមច្បាប់ជាធរមាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post