header ads

Sponsor

(ខេត្តស្វាយរៀង)៖ ប្រជាពលរដ្ឋ០៦គ្រួសារ តំណាងឲ្យ៣៦គ្រួសារ ត្រូវសមត្ថកិច្ចចាប់ឃុំអស់រយៈពេល២យប់៣ថ្ងៃ ក្នុងរឿងវិវាទដីផ្លូវដែលប្រជាពលរដ្ឋចោទប្រកាន់ទៅលោកអនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តម្នាក់ រំលោភយកផ្លូវសាធារណៈទៅធ្វើជាកម្មសិទ្ធិនិងដាំដើមឈើធ្វើរបងបិទផ្លូវសាធារណៈ ដែលប្រជាពលរដ្ឋប្រើប្រាស់ធ្វើដំណើរតាំងពីឆ្នាំ១៩៧៩រហូតមកម្ល៉េះ ។

ចំពោះករណីរឿងនេះដែរ ស្រ្តីម្នាក់ឈ្មោះប៉ិចចិន្តា  អាយុ៥១ឆ្នាំ បានឲ្យដឹងថា: ពួកគាត់០៦គ្រួសារ បាននាំគ្នាទៅវត្តស្វាយជ្រំ ឲ្យព្រះសង្ឃស្រោចទឹកដោយសារពួកគាត់ត្រូវសមត្ថកិច្ចចាប់ពួកគាត់យកទៅឃុំនៅនគបាលខេត្ត អស់រយៈ២យប់ ដោយអយុត្តិធម៌រួចបញ្ជូនទៅតុលាការខេត្តស្វាយរៀង ដោយចោទប្រជាពលរដ្ឋ០៦នាក់ ពីបទបំផ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ។

ស្រ្តីរូបនេះបន្តទៀតថា: តាមពិតគឺជារឿងទម្នាស់ដីផ្លូវសាធារណៈ រវាងប្រជាពលរដ្ឋចំនួន៣៦គ្រួសារនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ជាមួយលោក សុខ  សុផល តួនាទីជាអនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត ដែលមានទីលំនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ទៅចាក់ដីរំលោភយកផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋ៣៦គ្រួសារធ្វើដំណើរតាំងពីឆ្នាំ១៩៧៩រហូតមក ទៅធ្វើជាកម្មសិទ្ធិហើយបានដាំដើមឈើធ្វើរបងបិទផ្លូវរបស់ប្រជាពលរដ្ឋបណ្តាលឲ្យប្រជាពលរដ្ឋបាត់បង់ផ្លូវធ្វើដំណើរ ទើបប្រជាពលរដ្ឋកាប់ដើមឈើដែលដាំបិទផ្លូវចោល ដើម្បីយកផ្លូវសាធារណៈមកប្រើប្រាស់វិញក៏ត្រូវលោកអនុប្រធានមន្ទីររូបនោះ ប្តឹងចាប់ប្រជាពលរដ្ឋតែម្តង ។

ជនរងគ្រោះដែលសមត្ថកិច្ចចាប់ឃុំនោះមាន:
ទី១,ឈ្មោះប៉ិច ចិន្តា ភេទស្រី អាយុ៥១ឆ្នាំ ជាកម្មការនី ។
២,ឈ្មោះប៉ិច បុប្ផា ភេទស្រី អាយុ៤៨ឆ្នាំ ជាកម្មការនី 
៣,ឈ្មោះប៉ា ធីតា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មករ។
៤,ឈ្មោះប៉េងកុសល ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរធ្វើស្រែ។
៥,ឈ្មោះរស់សែម ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរធ្វើស្រែ។
៦,ឈ្មោះប៉ែនគាង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ  អ្នកទាំង០៦នាក់រស់នៅភូមិកើតហេតុខាងលើ ។

ជនរងគ្រោះទាំង០៦នាក់បានឲ្យដឹងទៀតថា: ដំណើររឿង នៅអំឡុងឆ្នាំ២០០៧_២០០៨ មានឈ្មោះ សុខ សុផល អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តស្វាយរៀង បានមកទិញដីស្រែមួយកន្លែងនៅជាប់ប្រឡាយនៅក្នុងភូមិស្វាយជ្រំ ក្រោយមកបានចាក់ដីលើកជាភូមិម្ករសម្រាប់ដាំដំណាំ កាលណោះគឺបានចាក់ដីរំលោភយកផ្លូវសាធារណៈទំហំ៣ម៉ែត្រ (ជាភ្លឺភ្លោះសម័យប៉ុលពត) បណ្តោយ៨០ម៉ែត្រដែលប្រជាពលរដ្ឋចំនួន៣៦គ្រួសារធ្វើជាផ្លូវលំធ្វើដំណើរចេញពីភូមិមកផ្លូវប្រឡាយឡើងមកផ្លូវជាតិតាំងពីឆ្នាំ១៩៧៩រហូតមក ។
ហើយឈ្មោះសុខសុផល បានដាំដើមប្រេងខ្យល់បិទផ្លូវនិងដាំដើមអាកាស្យានិងដើមស្វាយលើដីផ្លូវនោះទៀតធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ផ្លូវធ្វើដំណើរ ។

ប្រជាពលរដ្ឋបានប្តឹងទៅលោកមេភូមិស្វាយជ្រំ អោយដោះស្រាយមិនចេញ រួចក៏ប្តឹងទៅលោកមេឃុំស្វាយជ្រំ ក៏ដោះស្រាយមិនចេញទៀត គឺទម្នាស់រ៉ាំរ៉ៃចាប់តាំងពីឆ្នាំ២០០៩រហូតបច្ចុប្បន្នឆ្នាំ២០១៩ គឺ១០ឆ្នាំមកហើយ លោកមេឃុំដោះ៣លើកដោះមិនចេញទើបនៅឆ្នាំ២០១៩នេះប្រជាពលរដ្ឋបានរៃអង្គាសប្រាក់គ្នាលើកផ្លូវលំមួយខ្សែនេះប្រវែង៨០០ម៉ែត្រ មកដល់ចំណុចទម្នាស់ ហើយបានទៅចរចារជាមួយប្រពន្ធលោកសុខសុផល ដើម្បីបើកផ្លូវវិញ ប៉ុន្តែលោកសុខសុផល បានតបថា លើកថ្នល់ឲ្យមកដល់ដីគាត់ទៅចាំគាត់បើកផ្លូវឲ្យវិញ ក៏ប៉ុន្តែពេលប្រជាពលរដ្ឋលើកផ្លូវមកដល់ហើយបែជាក្រឡាស់សំដីថាមិនអោយវិញ ទើបនៅថ្ងៃអាទិត្យទី២៣ ខែមិថុនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋនាំគ្នាតវានិង កាប់កូនដើមប្រេងខ្យល់ដាំបិទផ្លូវអស់០៧ដើម អាកាស្យា០៣ដើម និងដើមស្វាយដាំលើផ្លូវ២ដើម ដើម្បីបើកផ្លូវឡើងវិញ ។

លុះដល់ថ្ងៃចន្ទ័ទី២៤ ខែមិថុនា ឆ្នាំ២០១៩ នគបាលប៉ុស្ត៍រដ្ឋបាលឃុំស្វាយជ្រំ បានមកចាប់ប្រជាពលដ្ឋចំនួន០៦នាក់ យកទៅប៉ុស្ត៍ ដែរលោកសុខសុផល ដាក់ពាក្យប្ដឹងទាមទាឲ្យសងការខូចខាតជាទឹកប្រាក់៤លានរៀល ប៉ុន្តែប្រជាពលរដ្ឋគ្មានប្រាក់បង់ក៏បញ្ជូនទៅនគបាលខេត្ត ឃុំខ្លួនពួកគាត់២យប់៣ថ្ងៃ ធ្វើការដោះស្រាយឈ្មោះសុខផល ទាសំណងចុះត្រឹម២លាន៥សែនរៀល ចំណែកប៉ូលីស បានទាប្រាក់ពីប្រជាពលរដ្ឋក្នុងម្នាក់៤០០ដុល្លារ សរុប០៦នាក់ស្មើ២,៤០០ដុល្លារ ដើម្បីរត់ការបញ្ចប់រឿងបណ្តឹងអាជ្ញា ប្រជាពលរដ្ឋបានប្រាប់ថាពួកគាត់ជាកម្មករក្រីក្រគ្មានប្រាក់ទេ បើ៤០០ដុល្លារទាំងអស់គ្នាគាត់និងទៅរៃគ្នាឲ ។
រួចការចរចារមិនត្រូវនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចក៏បញ្ជូនពួកគាត់ទៅតុលាការសាលាដំបូងខេត្តស្វាយរៀង លោកព្រះរាជអាជ្ញាចោទប្រកាន់ពីបទបំផ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ រួចបញ្ជូនទៅលោកចៅក្រមស៊ើបសួរចាត់ការបន្ត ។

ប្រភពដ៏ដែលបន្តទៀតថា: លោកចៅក្រមបានសួរម្នាក់ម្តងៗ ហើយបានឲ្យប្រជាពលរដ្ឋទាំង០៦នាក់បង់ប្រាក់តម្កល់ចំនួន៤លានរៀល ក៏ប៉ុន្តែប្រជាពលរដ្ឋគ្មានប្រាក់បង់ទេ។ក្រោយមកធ្លាយរឿងនេះដល់ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តនិងជាប្រធានក្រុមការងារបណ្តាញផ្សព្វផ្សាយសង្គម ខេត្ត និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត ធ្វើអន្តរាគមន៍ទើប លោកចៅក្រមឲ្យប្រជាពលរដ្ឋ០៦នាក់ បង់ប្រាក់តម្កល់នៅក្រៅឃុំក្នុងម្នាក់២សែនរៀល ទាំង៦នាក់សរុប១,២០០,០០០រៀលរហូតដល់ម៉ោង៩និង១០នាទីយប់ ទើបប្រជាពលរដ្ឋបានមានសេរីភាពត្រឡប់ទៅផ្ទះវិញ ។

ទាក់ទិនករណីនេះដែរលោក ហែម សារិទ្ធ អភិបាលស្តីទីស្រុកស្វាយជ្រំ បានឲ្យដឹងថា: កាពិតលោកសុខផលបាន រំលោភយកដីផ្លូវរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ហើយសុរិយោដីបានចុះបញ្ជីដីជាលក្ខណប្រពន្ធ័រួចហើយ គឺផ្លូវលំនេះទំហំ០៣ម៉ែត្រ ដូច្នេះឈ្មោះសុខផល បានចាក់ដីបិតផ្លូវប្រជាពលរដ្ឋពិតប្រាកដមែ ហើយនៅថ្ងៃទី២៨ លោកនិងកោះហៅភាគីលោកសុខផល ឲ្យមកបើកផ្លូវឲ្យប្រជាពលរដ្ឋវិញ ចំពោះរឿងតុលាការលោកមិនលូកដៃទេ។

ចំពោះរឿងនេះដែរយើងមិនអាចសុំការបំភ្លឺពី លោក សុខផល អនុប្រធានមន្ទីរសាធារណការខេត្ត បានទេ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post