header ads

Sponsor

ភ្នំពេញៈ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការនាំចូលរថយន្តមានការកើនឡើង ដែលមានផលប៉ះពាល់ខ្លាំង ចំពោះចរាចរផ្លូវគោកដូចជា ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៦ (6th JCC Meeting) នៃគម្រោងទំនើបកម្មប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ លោក តូច ចាន់កុសល បានឲ្យដឹងថា សារៈសំខាន់នៃសុវត្ថិភាព និងការពិចារណាលើបរិស្ថាន ក្នុងវិស័យដឹកជញ្ជូន បាននឹងកំពុងកើនឡើងខ្លាំងសព្វថ្ងៃនេះ។

លោក មានប្រសាសន៍ថា “ នេះគឺដោយសារតែការនាំចូល រថយន្តមានការកើនឡើង ដែលមានផលប៉ះពាល់ខ្លាំង ចំពោះចរាចរណ៍ផ្លូវគោក ដូចជា ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ក្រសួងសាធារណការ បាននឹងកំពុងធ្វើការយ៉ាងសកម្ម ក្នុងការដោះស្រាយ ដូចជាការធ្វើឲ្យប្រសើរឡើង នូវបញ្ហាទាំងនេះ

ឆ្លៀតឱកាសនោះដែរ រដ្ឋលេខាធិការក្រសួងសាធារណការ បន្ថែមថា ចាប់តាំងពីឆ្នាំ២០១៦ ក្រសួងសាធារណការ បានព្យាយាមក្នុងការធ្វើឲ្យប្រសើរឡើង លើប្រព័ន្ធនៃការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចកទេសយានយន្ត ក្រោមកិច្ចសហប្រតិបត្តិការ ជំនួយបច្ចេកទេសរបស់ JICA តាមរយៈគម្រោង ទំនើបកម្មនៃប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត JICA/MVRI។

លើសពីនេះទៀត រដ្ឋលេខាធិការ ចង់ឃើញលទ្ធផលល្អនៃ ការចុះបញ្ជីរថយន្ត ការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត តាមប្រព័ន្ធព័ត៌មានវិទ្យា IT និងសកម្មភាពផ្សព្វផ្សាយ ជាសាធារណរ។ ដូច្នេះ មកទល់នឹងពេលនេះ ក្រសួងកំពុងខិតជិតដល់ដំណាក់កាល ចុងក្រោយនៃគម្រោងនេះ។ រដ្ឋលេខាធិការ សង្ឃឹមថា នឹងបានឃើញថាគម្រោងនេះ បានចូលរួមយ៉ាងសកម្ម នៅក្នុងការសម្រេចបាននូវ គោលដៅរួមតាមរយៈកិច្ចប្រជុំ JCC។

ចំណែកលោក SUGANO Yuichi ប្រធានតំណាងការិយាល័យ JICA នៅកម្ពុជា ថា គម្រោងនេះក៏បានបង្កើតនូវគោលការណ៍ ណែនាំសម្រាប់ការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត។ លើសពីនេះទៀត គម្រោងនេះបានគាំទ្រទៅ លើផ្នែកប្រព័ន្ធព័ត៌មានវិទ្យា នៅតាមរយៈការផ្គត់ផ្គង់ ជាទ្រឧបករណ៍ IT សម្រាប់បង្កើននូវប្រសិទ្ធិភាពរបស់ប្រព័ន្ធ និងធ្វើឲ្យមានភាពងាយស្រួល នូវនីតិវិធីដាក់ពាក្យស្នើសុំ។

អគ្គនាយកនៃអគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក លោក ឈួន វ៉ន់ បានបន្ដថា ក្នុងឆ្នាំ ២០១៥ មុនគម្រោងចាប់ផ្តើម ប្រព័ន្ធចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានជំនិះ ត្រូវបានបង្កើត ប៉ុន្តែប្រព័ន្ធគ្រប់គ្រង គឺមិនទាន់មានលក្ខណៈទំនើបកម្មនៅឡើយ។ ក្រោមការដឹកនាំរបស់ ក្រសួងសាធារណការ ធ្វើកំណែទម្រង់ និងការពង្រឹងសេវាសាធារណៈ ក្នុងកិច្ចផ្សារភ្ជាប់ទៅ នឹងវិស័យដឹកជញ្ជូន ដូចជា ការចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ប័ណ្ណបើកបរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post