header ads

Sponsor

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានចេញដីកាសម្រេចឃុំខ្លួន ស្រ្តីឈ្មោះ ផាន ស្រីលីន ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ដើម្បីរង់ចាំជំនុំជម្រះទោសជាក្រោយ ករណីបាញ់បោះចំនួន២គ្រាប់ ផ្អើលនៅវត្តសារ៉ាវ័ន្ត។

ការសម្រេចឃុំនេះ ក្រោយបើកការស៊ើបសួរបានបញ្ចប់ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចជាផ្លូវការហើយ ដោយចោទប្រកាន់លើស្ត្រីខាងលើ ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់ ។

សូមជម្រាបជូនថា ស្ត្រីឈ្មោះ ផាន ស្រីលីន អាយុ២៩ឆ្នាំ បានផ្ទុះអាវុធដេញបាញ់ព្រះសង្ឃនៅវេលាម៉ោង៦៖១៥នាទីយប់ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងវត្តសារ៉ាវ័ន្ត ក្នុងកុដលេខ២៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយត្រូវបាន សមត្ថកិច្ចនគបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានបញ្ជូនខ្លួន រួមទាំងវត្ថុតាងអាវុធខ្លី ទៅតុលាការដើម្បីប្រគល់ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ កាលពីព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post