header ads

Sponsor

ក្រចេះ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយជ្រះ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកស្នួល ខេត្តក្រចេះ បានឃាត់ខ្លួនឪពុកល្មោភកាមម្នាក់ ក្រោយទទួលបានពាក្យបណ្ដឹងពីស្រ្តីជាប្រពន្ធថា បានចាប់រំលោភកូនស្រីអាយុ៧ឆ្នាំ។

ការឃាត់ខ្លួនឪពុកល្មោភកាមខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃចន្ទ​ ៨កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ព,ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិវត្ត ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ច បានឲ្យដឹងថា ឪពុកល្មោភកាមរូបនេះ ឈ្មោះ ញឹប ជឿន ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវត្ត ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកកូនស្រីរងគ្រោះឈ្មោះ ដ.ន ណ.រ.ង អាយុ៧ឆ្នាំ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ លើកូនស្រីបាន​សម្រេចជាច្រើ​នដងមែន​ ថែមទាំងគំរាមមិនអោយប្រាប់អ្នកណាឡើយ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តបន្តតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post