header ads

Sponsor

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានសម្រេច បញ្ឈប់ការទទួលស្គាល់ពីវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង របស់លោកឧកញ៉ា គួច ម៉េងលី ដែលមានទីតាំងអគារលេខ២១៧ ABCD ផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សេចក្តីសម្រេចខាងលើ បានធ្វើឡើងតាមការប្រកាសរបស់ក្រសួង អប់រំ យុវជន និងកីឡា លេខ១០០៦ អ.យ.ក ប្រ ក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា។

សេចក្ដីប្រកាសនេះបានកំណត់ ប្រធានក្រុមប្រឹក្សាភិបាល និងនាយកវិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង បញ្ឈប់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង និងគ្រប់រូបភាព  និងដោះស្រាយរាល់បញ្ហានានា ដែលនៅសេសសល់ជាមួយភាគិភាក់ព័ន្ធក្នុងដំណើរការរបស់វិទ្យាស្ថាននាពេលកន្លងមកឲ្យចប់ត្រឹមត្រូវ។

សូមអានសេចក្តីសម្រេចរបស់ក្រសួងដូចខាងក្រោមនេះ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post