
មន្ដ្រីនគរបាលស្រុកស្វាយទាបបានប្រាប់ឲ្យដឹងថា: ហេតុការណ៍ផ្ទុះគ្រាប់បែកនេះ បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ភ្លាមៗ នៅកនែ្លងកើតហេតុ ដោយម្នាក់ជាជីដូន និងម្នាក់ទៀតជាចៅ ។
-ទី១៖ឈ្មោះ ផង់ សុភី ភេទស្រី អាយុ៦៥ឆ្នាំ ត្រូវជាយាយ
-ទី២៖ឈ្មោះ ឃួន បញ្ញា ភេទប្រុស អាយុ១០ឆ្នាំ ត្រូវជាចៅ អ្នកទាំងពីរមានទីលំនៅកើតហេតុខាងលើ ។
សម្រាប់មូលហេតុដែលនាំឲ្យមានហេតុការណ៍នេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ពោលនៅពេលនេះកំពុងចុះស្រាវជ្រាវនៅកន្លែងកើតហេតុ ។
ប្រជាពលរដ្ឋរស់នៅជិតគ្មាបានឱយដឹងថា: គ្រាប់បែកនោះនៅក្នុងកេះក្រោមជង្រុកស្រូវជនគ្រោះ មិនដឹងមានកាលណាមកទេ តែយាយរើឃើញក៏យកមកដំក្នុងបំណងលក់អោយអេតចាយ ចំណែកចៅកំពុងតែយោលប្អូននៅក្នុងផ្ទះ ស្រាប់តែលឺយាយដំពូកៗៗ រត់មកមើលហើយក៏ផ្ទុះទូងស្លាប់ទាំងយាយទាំងចៅយ៉ាងអាណោយអាធម៌បាត់ទៅ ៕ ដោយ:ស្វាយរៀង


