header ads

Sponsor

ក្រចេះ៖ ម្ដាយ និងកូន៣នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារបាតុភូតធម្មជាតិភ្លៀងធ្លាក់ខ្លាំងលាយឡំនិងខ្យល់បក់បោក រន្ទះ​បាញ់អង់តែនទូរទស្សន៍ បណ្តាលឲ្យម្តាយរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ចំណែកកូនស្រីពីរនាក់ រងរបួសស្រាលកំពុងសម្រាក​នៅមន្ទីរពេទ្យបង្អែកស្រុកសំបូរ ស្ថិតក្នុងភូមិ កែងប្រសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។

នគរបាលស្រុកសំបូរ បានប្រាប់ឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ធម្មជាតិនេះ បណ្ដាលឲ្យម្តាយរងរបួសធ្ងន់ និងកូនស្រីពីរនាក់ រងរបួសស្រាល ខណៈដែលម្តាយ និងកូន កំពុងដេកលេងក្រោមផ្ទះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post