header ads

Sponsor

ភ្នំពេញៈ កម្លាំងនគរបាលអន្តោប្រវេសន៍ ឃាត់ខ្លួនជនជាតិចិន៩នាក់ ពាក់ព័ន្ធករណីគ្មាន លិខិតឆ្លងដែន កាលពីវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ៣៥C ផ្លូវលេខ ២៣P សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សរ សំណាង ជា ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ មានការដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ ហាស់ សុ ត្ថា អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ដួង សារី ក្រឡាបញ្ជីបានត្រួតពិនិត្យអគារអិលវីសែនសុខ ផ្ទះលេខ៣៥C ផ្លូវលេខ២៣P សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ។

លោកនាយការិយាល័យ បន្តថា ជាលទ្ធផលពិនិត្យឃើញមានជនជាតិចិនសរុបចំនួន៤៣នាក់ ( ស្រី៨នាក់ ) និងបានឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ ( ស្រី៣នាក់) គ្មានលិខិតឆ្លងដែនជាប់ នឹងខ្លួន និងដកហូតលិខិតឆ្លងដែនចំនួន២៦ក្បាល បញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បី អនុវត្តនីតិវិធីបន្តនៃច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post