នៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ នេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក ដឹកនាំដោយឯកឧត្តមវិល្លាម  រួមទាំងសហកា និងមន្ត្រីលេខាធិការដ្ឋាន ២រូបចុះសិក្សាស្រាវជ្រាវប្រមូលតម្រុយតាមពា្យបណ្ដឹងពលរដ្ឋ៣ករណី។

ដោយក្នុងនោះរួមមានករណី ៖

ករណីទី១ ពលរដ្ឋ ១២៥ គ្រួសារ នៅភូមិរទាំងលេី ឃុំភូមិធំ ស្រុកគៀនស្វាយ ខេត្តកណ្ដាល ប្ដឹងចំពោះក្រុមហ៊ុនវឌ្ឍនៈ ដែលអះអាងថាក្រុមហ៊ុនព័ទ្ធរបងយកដីពួកគាត់ ហេីយពួកគាត់បានប្ដឹងសុំការដំណោះស្រាយពីរដ្ឋបាលខេត្ត តែពុំទទួលបានលទ្ធផល

ករណីទី២ ពលរដ្ឋ ឈ្មោះ ម៉ាន់គឹមសៀ នៅភូមិកោះក្របី សង្កាត់ព្រែកព្នៅ ខ័ណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ប្ដឹងចំពោះឧកញ៉ា ស៊ុន សុខ ណា ដែលគាត់អះអាងថា ឧកញ៉ានេះប្រេីអំណាចរំលោភយកដីគាត់ដែលមានផ្នូរបុព្វបុរសគាត់នៅក្នុងនោះទៀតផង

ករណីទី៣ ពលរដ្ឋឈ្មោះ អៃ ច័ន្ទសុវឌ្ឍនា ប្ដឹងចំពោះករណីបុគ្គលឈ្មោះ កាយ ចរិយា ដែលយកប្លង់នៅភូមិផ្សេង មកយកដីគាត់លក់អោយអ្នកទីបី ជាពិសេសទោះប្លង់ខុសទីតាំងក៏រដ្ឋបាលមូលដ្ឋានចុះហត្ថលេខាទាំងមិនពិនិត្យ

ឯកឧត្តប្រធានគណបក្សខ្មែរក្រោក បន្តឲ្យដឹងថា ករណីទាំងនេះ មិនត្រឹមជាករណីវិវាទដីធ្លីទេ តែជាការឆ្លុះបញ្ជាំងរាល់ភាពអសកម្មក្នុងការអនុវត្តន៍ច្បាប់របស់មន្ត្រីមូលដ្ឋាន អំពេីឃុបឃិតផងដែរ បន្ទាប់ពីសិក្សារួចសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ប្រមូលតម្រុយជាមូលដ្ឋានឈានដល់ការដាក់របាយការណ៍ជូនសម្ដេចតេជោ តាមនីតិវិធី ដេីម្បីអោយលោកពិនិត្យសម្រេច ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor