header ads

Sponsor

ព្រះសីហនុៈ បន្ទាប់ពីមានប្រតិកម្មពីប្រជាពលរដ្ឋ ជាពិសេសមានកិច្ចអន្តរាគមន៍​ពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក្រុមការងារសាលាក្រុងព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរបរិស្ថាន នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០៖៣០នាទីព្រឹក​ បានចុះហាមឃាត់ដោយបានផ្អាកការដ្ឋានមួយកន្លែង តាមបណ្តោយផ្លូវប៉ូលូវ៉ៃ ស្ថិតក្នុងក្រុមទី១៧ភូមិ០៤ សង្កាត់លេខ០៤ក្រុងព្រះសីហនុ ជាបណ្តោះអាសន្ន ដោយតម្រូវអោយម្ចាស់ការដ្ឋានរើយកសម្ភារៈសំណង់ចេញពីលើផ្លូវ។

ប្រភពពីមន្ត្រីសាលាក្រុង ដែលបានដឹកនាំក្រុមការងារ បានអះអាងថា ដោយមានការអនុញ្ញាតពីលោក​អភិបាលក្រុងព្រះសីហនុ មន្រ្តីសាលាក្រុង​បានដឹកនាំក្រុមការងារចម្រុះ​ ចុះមកធ្វើការហាមឃាត់ការដ្ឋានសំណង់មួយកន្លែង តាមបណ្តោយផ្លូវប៉ូលូវ៉ៃ ស្ថិតក្នុងក្រុមទី១៧ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាបណ្តោះអាសន្ន បន្ទាប់ពីក្រុមហ៊ុនសាងសង់នេះ បានយកផ្លូវសាធារណៈ ផ្ទុកសម្ភារៈសំណង់ បិទផ្លូវប្រជាពលរដ្ឋធ្វើដំណើរមួយចំហៀងផ្លូវ បង្កការកកស្ទះយ៉ាងខ្លាំង អស់រយៈពេលជាច្រើនថ្ងៃមកហើយ បើទោះបីជាអាជ្ញាធរមូលដ្ឋាន ចុះមកធ្វើការណែនាំយ៉ាងណាក្តី។ ដូចនេះដើម្បីជាការព្រមាន អាជ្ញាធរក្រុងសម្រេចធ្វើកំណត់ហេតុផ្អាកការដ្ឋានជាបណ្តោះអាសន្ន រង់ចាំក្រុមហ៊ុនសាងសង់រៀបចំសម្ភារៈសំណង់របស់ខ្លួន ចេញពីលើផ្លូវ ដោយយកសម្ភារៈសំណង់ចេញ នឹងត្រូវហ៊ុំព័ន្ធ​ការដ្ឋានសំណង់របស់ខ្លួន ទៅតាមបច្ចេកទេសសាងសង់អោយរួចរាល់ជាមុនសិន ទើបអនុញ្ញាតអោយបន្តការសាងសង់បន្តទៀត។

ជុំវិញចំណាត់ការយ៉ាងក្តៅគគុករបស់អាជ្ញាធរក្រុងនេះផងដែរ ក្រុមប្រជាពលរដ្ឋ បានសម្តែងការសាទរយ៉ាងខ្លាំង នឹងបានស្នើអោយអាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីពាក់ព័ន្ធ  រឹងបន្តឹងបន្ថែមទៀតទៅលើក្រុមហ៊ុនសាងសង់ជាច្រើនទៀត ដែលគិតតែប្រយោជន៍​ផ្ទាល់ខ្លួន ផ្ទុកសម្ភារៈសំណង់ផ្សេងៗនៅលើផ្លូវសាធារណៈ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ បង្កភាពស្មុកស្មាញដល់អាជ្ញាធរដែនដី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើតំណើរតាមផ្លូវ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post