header ads

Sponsor

តាកែវៈ ហេតុការណ៍ដ៏គួរអោយសង្វេគមួយ បានកើតឡើងនៅ ភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី នារសៀលម៉ោង៤ ថ្ងៃទី២០ ខែមិថុនា ២០១៩ ដោយ​មានក្មេងប្រុសស្រីចំនួន៤នាក់នាំគ្នាទៅលេងទឹករណ្ដៅ​ក្បែរវាលស្រែចង្ងាយពីផ្ទះជីដូនជាង២០០ម៉ែត្រ ស្រាប់តែលង់ទឹកស្លាប់ទាំងអស់។

នគរបាលស្រុកបាទី បានអោយដឹងថា ក្មេងដែលលង់ទឹកស្លាប់ទាំង៤នាក់នោះ គឺជាបងប្អូនជីទួតមួយជាមួយគ្នា ដែលពួកគេមុនពេលកើតហេតុ បាននាំគ្នាដើរលេងនៅតាមវាលស្រែក្បែរនោះ លុះមកដល់ចំណុចកើតហេតុ ក៏នាំគ្នាចុះលេងទឹករណ្ដៅ​ ដែលមានចម្ងាយពីផ្ទះជីដូនរបស់ខ្លួនប្រហែលជាង ២០០ម៉ែត្រ ស្រាប់តែលង់ស្លាប់តែម្ដង។

ក្មេងទាំង៤នាក់នោះ ទី១ ឈ្មោះ ហៀង សុខឃីម ភេទស្រី អាយុ៥ឆ្នាំ ទី២ឈ្មោះ ហៀង វីត ភេទប្រុស អាយុ៣ឆ្នាំ ដែលមានឪពុកឈ្មោះ សួរ សេហាក់ និងម្តាយឈ្មោះ ផាន់ ចាន់ណា ក្មេងរងគ្រោះទី៣ឈ្មោះ នៅ ស្រីឡេង ភេទស្រី អាយុ៣ឆ្នាំ និងក្មេងរងគ្រោះទី៤ ឈ្មោះ នៅ ស្រីលាក់ ភេទស្រី អាយុ៤ឆ្នាំ មានម្តាយឈ្មោះ សេក ស្រីម៉ុម ។

សូមបញ្ជាក់ថា ក្មេងទាំង៤នាក់នោះ ត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ នាំគ្នាចុះរាវរកសាកសពនៅក្នុងរណ្ដៅ​ ដោយប្រទះឃើញលង់លិចទៅបាតរណ្ដៅ​ទាំង៤នាក់តែម្តង។ ករណីនេះ ពិតជាធ្វើអោយសង្វេកខ្លាំងណាស់ និងអាណោចអាធ័​មជាទីបំផុត ចំពោះគ្រួសារនៃសពដែលត្រូវជាឱពុកម្តាយរបស់ក្មេងរងគ្រោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post