ស្វាយរៀងៈ យោងតាម facebook របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការបញ្ជាក់ជូនសារជាថ្មីម្តងទៀត ពាក់ព័ន្ធទៅនឹងការផ្សាយរបស់ Page ទូរទស្សន៍ស្លឹករិត SRTV ONLINE កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ដែលទទួលបានពីប្រជាពលរដ្ឋនៅឃុំច្រេស ស្រុកចន្ទ្រា ថា មានរថយន្តកុងតឺន័រ បើកឈប់ៗយឺតៗ មានមនុស្ស៤ទៅ៥នាក់ លោតចុះពីលើរថយន្តកុងតឺន័រ ធ្វើអោយមានការយល់ច្រលំ បានក្លាយជាពាក្យចចាមអារ៉ាម ថា មាន ករណីដឹកក្រុមចោរទាំងរថយន្តកុងតឺន័រមកទម្លាក់នៅទឹកដីឃុំច្រេស ស្រុកចន្ទ្រា ធ្វើអោយ ប្រជាពលរដ្ឋ និងសាធារណជន មានការព្រួយបារម្ភ អំពីអសន្តិសុខនៅតាមមូលដ្ឋានរបស់ខ្លួន ។
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា តាមការពិត រថយន្តកុងតឺន័រខាងលើ បានដឹកគ្រឿងសំណង់ពីខេត្តតាកែវ ឆ្ពោះទៅកាន់កាស៊ីណូសៀងហៃរីស៊ត ស្ថិតនៅឃុំសំរោង ស្រុកចន្រា្ទ តែមិនស្គាល់ផ្លូវ បានវង្វេង ទៅដល់ឃុំច្រេស ស្រុកចន្ទ្រា ក៏មានកម្មករ ដែលជាអ្នកលើកជញ្ជូនគ្រឿងសំណង់ ជិះនៅលើរថយន្តកុងតឺន័រនោះ ចុះដើម្បីសួរប្រជាពលរដ្ឋ អំពីផ្លូវ ដែលត្រូវទៅកាស៊ីណូសៀងហៃរីស៊ត ប្រជាពលរដ្ឋក៏បានប្រាប់អោយត្រឡប់ទៅវិញ ព្រោះបើកខុសផ្លូវហើយ រថយន្តកុងតឺន័រ ក៏បានត្រឡប់ក្រោយវិញ។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាកុំមានការយល់ច្រលំ តាមពាក្យចចាមអារ៉ាម និងជូជ្រាបជាព័ត៌មាន ដូចមានបញ្ជាក់ ក្នុងវីដេអូនេះស្រាប់៖